Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាល​ណែនាំឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ប្រភេទថ្មី ដែលឆ្លង​លឿនជាង​អូមីក្រុង

ភ្នំពេញ – ក្រសួងសុខាភិបាលកម្ពុជា​បាន​ឲ្យដឹងនៅថ្ងៃនេះ​ថា គេ​បានរកឃើញ​ពពូក​មេរោគ​កូវីដ១៩​អូមីក្រុង​បម្លែងថ្មីប្រភេទ BA4 និង BA5 ដែលមានសមត្ថភាពឆ្លងលឿនជា​ប្រភេទ​វីរុស​អូមីក្រុង​មុនៗ។

បើតាមក្រសួងសុខាភិបាល មេរោគកូវីដ១៩អូមីក្រុងបម្លែងថ្មីនេះ មានរោគសញ្ញា​មិនខុស​គ្នាពីវីរុស​កូវីដ១៩មុនៗទេ ដូចជាក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ដែលវាមានភាពស្រដៀងគ្នា​ទៅនឹង​ជំងឺផ្តាសាយធម្មតា។

យ៉ាងណាក៏ដោយក្រសួងសុខាភិបាលបានក្រើន​រំលឹក​ដល់ប្រជាពលរដ្ឋ​ទាំងអស់ សូមបន្ត​អនុវត្ត​វិធានការ «៣ការពារ និង៣កុំ» ព្រមទាំង​នាំគ្នា​ទៅ​ចាក់វ៉ាក់សាំង​កូវីដ១៩ ទាំងដូសមូលដ្ឋាន និង​ដូសជម្រុញ ជា​ចាំបាច់ ដែលមានគម្លាត​ពីដូសមួយ​ទៅមួយ​ទៀត មានរយៈពេល​ពី៣ខែឡើងទៅ។

Advertisement
Advertisement