Connect with us

Hi, what are you looking for?

ក្នុងស្រុក

នៅព្រឹកថ្ងៃទី១៣ កក្កដានេះ អាចនឹងមានការបើកទ្វារ​រំដោះ​ទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ

(កំពត) ៖ ក្នុង​បំណង​បញ្ចៀស​នូវ​ការខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ជាយថាហេតុ ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ បាន​ជូនដំណឹង​ដល់​រដ្ឋបាល​ខេត្តកំពត ដើម្បី​បញ្ជ្រាប​បន្ត ស្តីពី​ការបើកទ្វារ​រំដោះ​ទឹក ចេញពី​អាង​ទំនប់​វា​រី​អគ្គិសនី​កំចាយ​។​​

សេចក្តីជូនដំណឹង​រប​ស់​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ នា​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ មាន​ខ្លឹមសារ​ថា ដោយមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ នៅ​តំបន់​ទំនប់​កំចាយ បានធ្វើឱ្យ​កម្រិត​ទឹក ក្នុង​អាង​ស្តុក កើនឡើង​យ៉ាង​ឆាប់រហ័ស​។ ជាក់ស្តែង នៅវេលា​ម៉ោង ២ រសៀល ថ្ងៃទី​១២ ខែកក្កដា​ បរិមាណ​ទឹក​ហូរ​ចូលក្នុង​អាង មាន​ចំណុះ ១.៥៣៤ ម៉ែត្រត្រីគុណ ក្នុង​មួយ​វិនាទី ធ្វើឱ្យ​កម្ពស់​ទឹក​ឡើងដល់​កម្រិត ១៤៤,៧០ ម៉ែត្រ (​មួយរយ​សែសិប​បួន​ម៉ែត្រ​ក្បៀស​៧០)​។

​ក្នុង​សេចក្តីជូនដំណឹង បានបញ្ជាក់​ផងដែរ​ថា តាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម គឺ​ភ្លៀង​នឹង​បន្ត​ធ្លាក់ រយៈពេល​ពេញ​មួយ​សប្តាហ៍​។ ម្ល៉ោះហើយ ក្រុមហ៊ុន​ស៊ី​ណូ ហាយ​ដ្រូ អាច​នឹង​ចាប់ផ្តើម​បើកទ្វារ​បង្ហូរទឹក​ចេញពី​អាង​ស្តុក នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ នេះ​។ ដូច្នេះ សូម​រដ្ឋបាល​ខេត្តកំពត មេត្តា​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ នៅតាម​ដងព្រែក ចាត់វិធានការ​ការពា​រ និង​ប្រុងប្រយ័ត្ន ឱ្យបាន​ទាន់ពេលវេលា​៕

Advertisement
Advertisement