Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនអ្នកសារព័ត៌មានមានម្នាក់តាមបណ្ដឹងឈ្មួញឈើ និងមន្ត្រីបរិស្ថាន

លោក ហ៊ាង លីហាក់ អំឡុងសាកសួរដោយប៉ូលិស

បន្ទាយមានជ័យ : សមត្ថកិច្ចឲ្យដឹងថា គេបានឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់តាមដីកាតុលាការបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ឈ្មួញឈើ និងមន្ត្រីបរិស្ថាន ។

លោក ហ៊ាង លីហាក់ អំឡុងសាកសួរដោយប៉ូលិស

លោក សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមាន ជ័យ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាល ពីថ្ងៃទីប១២បកក្កដាម្សិល មិញថា ដោយសហការជាមួយនគរបាលខេត្តកំពង់ធំគេបានចាប់ខ្លួនឈ្មោះ ហ៊ាង​ លី​ហាក់​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជាអ្នកសារព័ត៌មាន មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់​ចិន​ ឃុំ​កំពង់​ចិន​ត្បូង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ កាលពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​១១​ ខែ កក្កដា​ ឆ្នាំ​២០២២​ នៅផ្ទះ​សំណាក់​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។ លោកថា ការចាប់ខ្លួននេះធ្វើតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការខេត្តកំពង់ធំពាក់ព័ន្ធទៅនឹងអង្គហេតុមួយប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០២០ ដែលដើមចោទគឺឈ្មួញរកស៊ីឈើនិងមន្ត្រីបរិស្ថានចោទឈ្មោះ ហ៊ាង លីហាក់ ពីបទជំរិតទារប្រាក់ ឬកំហែងយក ។

សូមបញ្ជាក់ថា ជារឿយៗក្រុមអង្គការសង្គមស៊ីវិលក៏ដូចជាអ្នកកាសែតតែតែងភ្ជាប់វិនាសកម្មព្រៃឈើដ៏អាក្រក់នៅកម្ពុជាទៅនឹងមន្ត្រីបរិស្ថាន មន្ត្រីព្រៃឈើ និងឈ្មួញឈើ ហើយជាញយដងក៏មានការតបមកវិញតាមរយៈការចាត់វិធានការច្បាប់ដោយប្រព័ន្ធតុលាការផងដែរទៅលើពួកអ្នករិះគន់ទាំងនោះបើទោះបីជាពួកគេបានបង្ហាញនូវតម្រុយគួរឲ្យសង្ស័យនៃបទល្មើសយ៉ាង ណាក្ដី ដែលវាជាការផ្ដល់លទ្ធភាពឱ្យមានការបន្តកាប់បំផ្លាញព្រៃឈើខ្មែរតាមរបៀបជិះសេះលែងដៃ ៕

Advertisement
Advertisement