Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាវារបស់ចិន​មួយ​គ្រឿង​រសាត់មកបុកថ្មខាងលិចកោះតាងរបស់កម្ពុជា ហើយ​នាវឹកលោតចូលសមុទ្រ​ត្រូវ​ជួយ​សង្រ្គោះ

បើយោងតាម​ទំព័រហ្វេសបុក​របស់​រដ្ឋមន្រ្តីក្រសួងព័ត៌មាន​កម្ពុជា​ បាន​ឲ្យ​ដឹងថា នៅព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២២ មាន​នាវាមួយ​គ្រឿង​បាន​រសាត់មកបុកថ្មខាងលិចកោះតាង ហើយ​ត្រូវ​បាន​កម្លាំងការពារកោះតាងលេខ៣ សហការជាមួយកម្លាំងនគរបាលព្រំដែនដែនទឹក និង កម្លាំងស្នាក់ការទីបញ្ជាការជួរមុខ អគ្គលេខាដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញប្រតិបត្តិការរុករកក្រុមនាវិករបស់នាវា ក្រោយ​ពី​ពួកគេបានលោតចុះទឹកហែលឡើងលើកោះកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

យ៉ាងណាក៏ដោយ ក្រុមការងារបានប្រទះឃើញមនុស្សទាំងចំនួន៤នាក់ នៅចំណុច N 10.19.021 E 103 08 316 រួចហើយកម្លាំងសហការរបស់យើងបានបញ្ជូនមកទីបញ្ជាការការពារ កោះតាងលេខ៣ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ ។

នាវានោះ​ត្រូវ​បាន​បញ្ជាក់ថា មាន​ឈ្មោះ សេង កង មានបណ្តោយប្រវែង ៥២ម៉ែត ទទឹង៨ម៉ែត ជម្រៅទឹក ៤.៥ម៉ែត មានកម្លាំងម៉ាស៊ីន ៥៤០សេស មានម៉ាស៊ីនរត់២ គ្រឿង និងម៉ាស៊ីនភ្លើង១គ្រឿង និងមានមនុស្សលើនាវា៤ នាក់

– CHENG CHANGBAO អាយុ ៤៤ឆ្នាំ ភេទប្រុស ជាជនជាតិចិន ជាអ្នកគ្រប់គ្រង់ និងជាអ្នកបើកបរនាវា

– WU KONGPING អាយុ៣៦ ឆ្នាំ ភេទប្រុស ជនជាតិចិន ជានាវិក

– WANG SHENG PING អាយុ៣០ឆ្នាំ ជនជាតិចិន ជានាវិក

– លីន ស៊ីម៉ី អាយុ ៤២ ឆ្នាំ ជនជាតិចិន ជានាវិក ។

នាវាមួយ​នេះ បានបើកបរមកពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីដឹកផ្លែឈើទៅកាន់ប្រទេសចិនវិញ មូលហេតុដែលចូលសមុទ្រកម្ពុជាដោយបញ្ហាម៉ាស៊ីនខូច និងដាច់ខ្សែយុថ្កា ក៏បានអណ្តែតចូលក្នុងដែនសមុទ្រកម្ពុជា ។ អ្នកទាំង៤នាក់ប្រាប់ថា លិខិតឆ្លងដែនបានធ្លាក់ចូលក្នុងទឹកបាត់។

ក្រោយពីបានសាកសួរនិងធ្វើកំណត់ហេតុរួច បានបញ្ជូនអោយកម្លាំងប៉ូលីសព្រំដែនទឹក ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាវ វណ្ណា ទទួល ៕

Advertisement
Advertisement