Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក គីម រិទ្ធី ត្រូវ​តែងតាំង​ជា​អភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ

យោង​តាមព្រះរាជក្រឹត្យ​មួយ​​ដែល​ឡាយព្រះហត្ថ​លេខា​ដោយ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២២ បានតែងតាំង លោក គីម រិទ្ធី ដែលមាន​ឋានន្តរស័ក្តិ​ឧត្តមមន្រ្តី​ថ្នាក់លេខ៣ ​ជា​អភិបាល នៃគណៈអភិបាល​ខេត្តព្រះវិហារ។

សូមជម្រាបថា លោក គីម រិទ្ធី គឺជាអតីតអភិបាលរងខេត្តកណ្តាល និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ។

Advertisement
Advertisement