Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីប្រេងឆ្នាំកម្ពុជា​ជិត​៣០ម៉ឺនប៉ារ៉ែល ដែល​នាវា MT Strovolos ដឹកយកទៅ គ្រោង​នឹង​ដោះ​ស្រាយ​បញ្ចប់​ឆាប់ៗនេះ

ករណីប្រេងឆៅរបស់កម្ពុជា ចំនួនជិត ៣០ ម៉ឺនប៉ារ៉ែល ដែលនាវាឈ្មោះ MT Strovolos បានដឹកចេញពីកម្ពុជា នាពេលកន្លងមក ភាគីពាក់ព័ន្ធ បានចូលតុពិភាក្សាចរចារគ្នា​ដើម្បី​សម្របសម្រួលលើផលប្រយោជន៍ដែលភាគីនីមួយៗទទួលបាន ដោយសង្ឃឹមថា គ្រោងបញ្ចប់ក្នុងពេលឆាប់ៗ។

ឯកឧត្តម ជៀប សួរ អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងថា​ ជុំវិញបញ្ហាប្រេងឆៅចំនួនជិត ៣០ម៉ឺនបារ៉ែល ​ដែលនាវាឈ្មោះ MT Strovolos ​បានលួចដឹកចេញេពីកម្ពុជា ​កាលពីខែមិថុនា ឆ្នាំ២០២១​ កន្លងមកនេះ បច្ចុប្បន្ន​មាន​សញ្ញា​ល្អជាបណ្តើរៗហើយ ​ដែលកម្ពុជារំពឹងថា​ ករណីប្រេងឆៅនេះនឹងដោះស្រាយចេញក្នុងពេលឆាប់ៗ។

ទាក់ទងបញ្ហាប្រេងកាតប្លុក A វិញ ឯកឧត្តម ជៀប សួរ បានបញ្ជាក់ឲ្យដឹងថា ចំពោះការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន KrisEnergy ​នៅប្លុកអេ ​នាពេលកន្លងមកនេះ ក្រសួងបានបញ្ចប់កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុននេះរួចហើយ, បច្ចុប្បន្នចំពោះការវិនិយោគនៅប្លុកអេនេះ ក្រសួងបានកំពុងពិភាក្សាការងារ​ជាមួយក្រុមហ៊ុនថ្មីមួយទៀត មកពីប្រទេសកាណាដា , ដោយក្រុមហ៊ុនថ្មីនេះបានកំពុងធ្វើការ​សិក្សានូវ​ទិន្នន័យថ្មីៗឡើងវិញ​ មុននឹងសម្រេចចិត្តវិនិយោគនៅប្លុកAនេះជាបន្ត ដើម្បីចៀសវាងនូវ​កំហុស​ខុសឆ្លងដែលកើតមានឡើង។ ​មកដល់ពេលនេះ ​ការសិក្សារបស់ក្រុមហ៊ុនថ្មីមួយនេះ ជិតដល់​ពេលវេលាមកពិភាក្សាគ្នាជាមួយក្រសួងហើយ ដោយការងារនេះក្រសួង​នឹង​បង្ហាញ​លទ្ធផលនៅពេលខាងមុខ៕

Advertisement
Advertisement