Connect with us

Hi, what are you looking for?

ក្នុងស្រុក

៧ខែកម្ពុជារកចំណូលបានជាង២៥៧លានដុល្លារពីការលក់ជ័រ និងដើមកៅស៊ូ

ភ្នំពេញ : អគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងជាសាធារ ណៈតាមរយៈរបាយការណ៍មួយនាថ្ងៃទី១២ សីហា នេះថា រយៈពេល៧ខែ ឆ្នាំ២០២២នេះ ខ្លួនរកចំណូលបាន ២៥៧លានដុល្លារពីការលក់ជ័រ និងឈើដើមកៅស៊ូចាស់ៗ ។

របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន២៥៧,៤៤៩,៥៩៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២៥៤,៨៣ ៨,៤ ៧៦ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន២,៦១១,១១៨ដុល្លារ។

សម្រាប់តម្លៃលក់ជ័រកៅស៊ូជាមធ្យម គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ថ្លៃ១,៥៧៧ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៩៥ដុល្លារ ក្នុងមួយតោន ស្មើនឹង៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦, ៣០០ តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

Advertisement
Advertisement