Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាផ្ដល់ប្រាក់៥ម៉ឺនដុល្លារ ដល់ប៉ាគីស្ថានដែលរងគ្រោះដោយទឹកជំនន់

ពលរដ្ឋប៉ាគីស្ថានកំពុងភៀសខ្លួនពីទឹកជំនន់

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងកាលពីថ្ងៃទី ៥ កញ្ញា ម្សិលមិញថា ខ្លួនបានផ្ដល់ប្រាក់ក្នុងនាមមនុស្សធម៌៥ម៉ឺនដុល្លារដល់ប្រទេសប៉ាគីស្ថាន ដែលកំពុងរងគ្រោះដោយទឹកជំនន់ ។

ពលរដ្ឋប៉ាគីស្ថានកំពុងភៀសខ្លួនពីទឹកជំនន់

លោក ជុំ សុន្ទរី អ្នកនាំពាក្យរបស់ក្រសួងនេះបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ដើម្បីជាការបង្ហាញ ស្មារតី សាមគ្គីភាពជាអន្តរជាតិ ចំពោះប្រទេសប៉ាគីស្ថាន ជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ចាគ វិភាគទានជាទឹក ប្រាក់ ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតប នឹងគ្រោះទឹកជំនន់ដែលកំពុងបំផ្លិញបំផ្លាញ នៅក្នុងប្រទេសនេះ ។

សូមរំលឹកថា កាលពីឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០,០០០ (ហា សិបពាន់) ដុល្លារអាមេរិកផងដែរ ដល់ប៉ាគីស្ថាន ដែលពេលនោះ បានជួបប្រទះស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរដូចគ្នា៕

Advertisement
Advertisement