Connect with us

Hi, what are you looking for?

អន្តរជាតិ

ព្យុះទីហ្វុងសម្លាប់មនុស្ស១០នាក់នៅកូរ៉េខាងត្បូង

ព្យុះទីហ្វុងដែលកំពុងវាយសន្ធាប់នៅកូរ៉េខាងត្បូង

សេអ៊ូល : មនុស្សសរុបចំនួន១០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងមួយ បានវាយប្រហារ មកលើ ប្រទេសកូរ៉េខាងត្បូង ដោយនាំឱ្យមានការជន់ លិចផ្លូវថ្នល់ និងអគារ ព្រមទាំងបង្កជាគ្រោះរអិលបាក់ ដី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Alja zeera នាថ្ងៃពុធ ទី៧ កញ្ញា នេះ។

ព្យុះទីហ្វុងដែលកំពុងវាយសន្ធាប់នៅកូរ៉េខាងត្បូង

អាជ្ញាធរគ្រោះមហន្តរាយកូរ៉េខាងត្បូង បានឱ្យដឹងថា មនុស្ស១០នាក់បានស្លាប់ និង២នាក់នៅបន្តបាត់ខ្លួន ដោយសារតែ ការវាយប្រហាររបស់ព្យុះទីហ្វុង ហ៉ីន ណាំន័រ (Hinnamnor) ដែលបានបោកបក់ឆ្លងកាត់តំបន់ភាគខាងត្បូង របស់ប្រទេសកូរ៉េខាងត្បូង កាល ពីថ្ងៃចន្ទ-អង្គារសប្តាហ៍នេះ។ ជនរងគ្រោះដែលបានបាត់បង់ជីវិត ភាគច្រើនស្ថិតនៅក្នុងទីក្រុងផូហាង (Pohang)។

ក្រៅពីផ្តាច់ជីវិតមនុស្ស ព្យុះទីហ្វុងខាងលើ ក៏បានបង្ខំឱ្យប្រជាជនកូរ៉េខាងត្បូងខ្ទង់ ៤,៧០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីសុវត្ថិភាព ផង ដែរ ហើយលំនៅឋាន និងអគារផ្សេងៗសរុបប្រមាណ ១២,០០ ០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ។ ម៉្យាងទៀត មនុស្សសរុបជិត ៩០,០០០គ្រួសារ នៅទូទាំងប្រទេស បានដាច់ចរន្តអគ្គិសនី ប៉ុន្តែវាត្រូវបានស្តារឡើងមកវិញ សម្រាប់អតិថិជនភាគច្រើន គិតត្រឹមព្រឹកថ្ងៃពុធនេះ ៕

Advertisement
Advertisement