Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្ដេច ស ខេង : បច្ចុប្បន្នជនល្មើសផ្នែកទូរគមនាគមន៍កំពុងយកកម្ពុជាធ្វើគោលដៅ

សម្ដេច ស ខេង ឯពិធីសម្ពោធអគារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ : ឯពិធីសម្ពោធអគាររបស់ស្នងការដ្ឋានរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៨ កញ្ញា នេះ សម្ដេច ស ខេង ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហា ផ្ទៃបានថ្លែងកត់សម្គាល់ថា បច្ចុប្បន្នជនល្មើសផ្នែកទូរគមនាគមន៍កំពុងយកកម្ពុជាធ្វើជាគោលដៅ ។

សម្ដេច ស ខេង ឯពិធីសម្ពោធអគារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

សម្ដេចបានលើកឡើងថា៖ «ឥឡូវនេះមានបទល្មើសថ្មីមួយដែលលេចឡើងយ៉ាងសាហាវចុងក្រោយនៅកម្ពុជា របស់យើងនេះ វាមិនមែនបទល្មើសប្រពៃណីទេ គឺបទល្មើសមិនប្រពៃណី នោះគឺបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដែលជាបញ្ហាកំពុងកើតមានសព្វថ្ងៃនេះ»។

សម្ដេចថា ជនល្មើស ដែលជួញដូរមនុស្សតាមប្រព័ន្ធទូរគមនាគមន៍នេះ កំពុងយកកម្ពុជា ដើម្បីជាកន្លែង   ប្រព្រឹត្តបទល្មើស អញ្ចឹងកម្ពុជាយើងជាកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តបទល្មើសជាមេក្លោង ៩៩,៩៩ ភាគ រយមិនមែនខ្មែរ ដែលនៅកម្ពុជា ។

ជាមួយគ្នាដើម្បីលើកមុខមាត់កម្ពុជាសម្ដេច ស ខេង បានជំរុញឲ្យសមត្ថកិច្ចត្រូវតែសហការគ្នាទប់ស្កាត់បទ ល្មើសទាំងនោះឲ្យមានប្រសិទ្ធភាព ៕

Advertisement
Advertisement