Connect with us

Hi, what are you looking for?

ក្នុងស្រុក

៨ខែនេះកម្ពុជាបញ្ចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិកើនជាង ១៣%

ភ្នំពេញ : សហព័ន្ធស្រូវអង្គរកម្ពុជាបានឲ្យដឹងតាម រយៈរបាយការណ៍មួយដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនាថ្ងៃទី៩ កញ្ញា នេះ ថា ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិរយៈពេល ៨ខែកន្លងមកនេះកើនឡើង១៣,២៦%ស្មើចំនួន ៣៨៩ ០០០តោន គិតជាប្រាក់ចំនួន២៤២.៨០លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។

ប្រភពថា នៅក្នុងចំណោមប្រទេសទាំង ៥៤ ដែលកម្ពុជាបាននាំអង្ករចេញទៅ ប្រទេសចិនគឺឈរលំដាប់លេខ១ ស្មើនឹង៤៤% ប្រទេសបារាំងលេខ២ ស្មើនឹង១៥% ប្រទេសម៉ាឡេស៊ី ស្មើនឹង ៦% ប្រទេសហូឡង់ ស្មើនឹង ៤% និងប្រទេសអ៊ីតាលី ហ្កាប៊ុង ព្រុយណេ ស្មើនឹង ៣% ក្រៅពីនោះគឺ ៤៨ប្រទេសផ្សេងទៀត ៕

Advertisement
Advertisement