Connect with us

Hi, what are you looking for?

អន្តរជាតិ

ទឹកជំនួននៅប៉ាគីស្ថានសម្លាប់មនុស្ស១៤០០នាក់ និងខូចខាត៣០ពាន់លានដុល្លារ..UNអំពាវនាវឲ្យជួយ

ទឹកកំពង់ជនលិចលំនៅឋានរបស់ពលរដ្ឋប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ : អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានអំពាវនាវឱ្យមានការគាំទ្រជាអន្តរជាតិ សម្រាប់ប្រទេសប៉ាគីស្ថាន ដែលរង គ្រោះដោយទឹកជំនន់ ខណៈកំពុងបំពេញទស្សនកិច្ចនៅប្រទេសនោះ ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

ទឹកកំពង់ជនលិចលំនៅឋានរបស់ពលរដ្ឋប៉ាគីស្ថាន

ទីក្រុងអ៊ីស្លាម៉ាបាដ បានដាក់ការចំណាយលើការខូច ខាតទាក់ទងនឹងទឹកជំនន់នេះមានចំនួនរហូត ៣០ពាន់ លានដុល្លារ។

ភ្លៀងខ្យល់មូសុង និងផ្ទាំងទឹកកករលាយនៅលើភ្នំភាគខាងជើង បានបង្កជាទឹកជំនន់ ដែលបានហូរកាត់ផ្ទះសម្បែងប្រជាជន ផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន កសិដ្ឋានចិញ្ចឹមសត្វ និងដំណាំផ្សេងៗ និងបានសម្លាប់មនុស្សប្រហែល ១,៤០០នាក់។

តំបន់ដ៏ធំល្វឹងល្វើយ នៃប្រទេសនេះត្រូវបានជន់លិច ហើយមនុស្សរាប់សែននាក់ត្រូវបានបង្ខំ ឱ្យចាកចេញពីផ្ទះរបស់ពួកគេ។ រដ្ឋាភិបាលនិយាយថា ជីវិតមនុស្សជិត ៣៣លាននាក់ត្រូវបានរំខាន។ ទាំងរដ្ឋា ភិបាលប៉ាគីស្ថាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានបន្ទោសការជន់ លិចនេះថា មកពីការប្រែប្រួលអាកាសធាតុ៕

Advertisement
Advertisement