Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឆ្នាំនេះក៏គ្មានពិធីបុណ្យអុំទូកធំដែរ

ពិធីបុណ្យអុំទូកដ៏រីករាយដែលប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំងកាលពីពេលកន្លងទៅ

ភ្នំពេញ : លទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៩ កញ្ញា ម្សិលមិញ បានសម្រេចលុបចោលព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក លំ ដាប់ជាតិនៅឆ្នាំ២០២២នេះបន្តទៀត ។ ប៉ុន្តែអាចធ្វើកំប៉ិចកំប៉ុកតាមបណ្ដារាជធានី-ខេត្តបាន តាមលទ្ធភាពជាក់ស្ដែង។

ពិធីបុណ្យអុំទូកដ៏រីករាយដែលប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំងកាលពីពេលកន្លងទៅ

ដោយសារតែមូលហេតុផ្សេងៗរដ្ឋាភិបាលកម្ពុជាបាន សម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបអកអំបុក សំពះព្រះខែ កម្រិតជាតិជាតិរបស់ខ្លួនអស់រយៈពេលជាង១០ឆ្នាំមកហើយ។

សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អក អំបុក និងសំពះព្រះខែ គឺជាពិធីបុណ្យប្រពៃណីជាតិធំមួយ ក្នុងចំណោមពិធីបុណ្យជាតិជាច្រើនផ្សេងទៀត។ ប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ មានរយៈពេល៣ថ្ងៃ នៃខែវិច្ឆិកា ដែលជាខែចេញវស្សា នៃរដូវរកត្រី។ ពិធីបុណ្យអុំទូកត្រូវបានគេជឿថា មានការប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក គឺតាំងតែពីឆ្នាំ១១៨១ នៃគសករាជស្ថិតក្នុងរជ្ជកាលព្រះ បាទ ជ័យវរ្ម័នទី៧ ៕

Advertisement
Advertisement