Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្លាប់៥នាក់ដោយសារបើកទូកបុកត្រីបាឡែន

ទូកបុត្រីបាឡែនដែលបណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់

វែលីងតោន ៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ បន្ទាប់ពីទូក១គ្រឿងក្រឡាប់ក្នុងទឹក ក្រោយចាកចេញពីកោះខាងត្បូង នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីលោត «សញ្ញា» បញ្ជាក់ថាទូកនេះបានបើកទៅបុកចំត្រីបាឡែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP ។

ទូកបុត្រីបាឡែនដែលបណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ទូកដែលមានមនុស្សចំនួន ១១នាក់ នៅលើនោះដែលភាគច្រើនមកពីក្រុមមើលសត្វស្លាប បានក្រឡាប់នៅក្នុងទឹក នៅវេលាពីម៉ោង ១០ព្រឹក (ម៉ោងក្នុងតំបន់) នៅឯ Goose Bay ចម្ងាយប្រហែល ១៥គីឡូម៉ែត្រ ពីភាគខាងត្បូង នៃតំបន់កៃកូអ៊ូរ៉ា (Kaikoura) ។ ប្រតិបត្តិការជួយសង្គ្រោះដែលមានរយៈពេលជិតប្រាំពីរម៉ោងបានបញ្ចប់ នៅពេលដែលក្រុមអ្នកមុជទឹករបស់ប៉ូលិសបានរកឃើញសាកសព ៥នាក់ ពីខាងក្នុងទូក។ រីឯមនុស្ស ៦នាក់ ត្រូវបានគេជួយ សង្គ្រោះដោយរងរបួសស្រាល។

អភិបាលតំបន់ Kaikoura លោក ក្រេក ម៉ាកខល (Craig Mackle) បានប្រាប់ AFP ថាមាន «ការចង្អុលបង្ហាញ» ថាទូកបានបុកជាមួយត្រីបាឡែន។ ទោះជាយ៉ាងណា ប៉ូលិសមិនធ្វើអត្ថាធិប្បាយលម្អិតនោះទេ ខណៈដែលការស៊ើបអង្កេតរបស់ពួកគេនៅតែបន្ត។

គួរបញ្ជាក់ថា Kaikoura គឺជាកន្លែងទាក់ទាញទេស ចរណ៍ដ៏ពេញនិយមមួយ ដោយសារតែនៅទីនោះមានសត្វព្រៃដ៏សម្បូរបែប និងជាទីមើលត្រីបាឡែនលំដាប់កំពូលរបស់ប្រទេសនូវែលសេឡង់៕

Advertisement
Advertisement