Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្ត្រីឲ្យសាលាក្រុងបញ្ចេញរថយន្តដឹកពលរដ្ឋទៅលំនៅឋានដោយមិនគិតលុយអំឡុងភ្ជុំ

រថយន្តក្រុង និងអ្នករង់ចាំធ្វើដំណើរនៅរាជធានីភ្នំពេញ

ភ្នំពេញ : នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន នាថ្ងៃ ១២ កញ្ញា នេះ បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំ ណើតដោយមិនយកលុយ អំឡុងពិធីភ្ជុំប្រពៃណីជាតិ ខ្មែរខាងមុខ។

រថយន្តក្រុង និងអ្នករង់ចាំធ្វើដំណើរនៅរាជធានីភ្នំពេញ

ជាមួយគ្នាសម្ដេច ក៏បានអំពាវនាវផងដែរដល់ម្ចាស់ក្រុម ហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តឈ្នួលនានា សូមកុំដំឡើងថ្លៃ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ធ្វើ ដំណើរទៅមកស្រុកកំណើត នារដូវបុណ្យភ្ជុំ។

សម្ដេចនាយករដ្ឋមន្ត្រីថ្លែងដូច្នេះថា «ខ្ញុំអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយ សុំកុំឲ្យដំឡើងថ្លៃ នៅ ក្នុងរយៈ ពេល នៃការធ្វើបុណ្យ ដើម្បីប្រជាជន មានលទ្ធ ភាពក្នុងការធ្វើដំណើរ។ សូមឲ្យសាលារាជធានីភ្នំពេញ ពិនិត្យលទ្ធភាពក្នុងការផ្តល់មធ្យោបាយដឹកជញ្ជូន នៅថ្ងៃភ្ជុំបិណ្ឌ បញ្ចេញរថយន្តទៅតាមបណ្តាខេត្ត ដូចដែលយើងបានធ្វើនៅមុនកូវីដ១៩បានមកដល់ ដើម្បីកាត់ បន្ថយនូវការដំឡើងថ្លៃ របស់រថយន្តឈ្នួលទាំងឡាយ។ សាលារាជធានីភ្នំពេញ មានលទ្ធភាពនឹងធ្វើបែបនេះ ដើម្បីជួយដល់កម្មករ កម្មការិនី ជួយដល់ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរ ទៅតាមមូលដ្ឋាននានា ចៀសវាងបាននូវការដំឡើងថ្លៃ របស់ម្ចាស់រថយន្តឈ្នួល ឬតាក់ស៊ី» ៕

Advertisement
Advertisement