Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្ត្រីរំពឹងថា ឆ្នាំនេះនឹងមានភ្ញៀវទេសចរណ៍ជាង២លាននាក់ ទៅទស្សនាខេត្តសៀមរាប

ភ្ញៀវទេសចរណ៍កំពុងទស្សនាតាមប្រាងប្រាសាទនានាក្នុងខេត្តសៀមរាប

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីថ្ងៃទី១២កញ្ញា ម្សិលមិញនបានថ្លែងរំពឹង ថា ឆ្នាំនេះនឹងមានភ្ញៀវទេសចរយ៉ាងហោចណាស់ជាង២ លាន ២៧ម៉ឺននាក់ទៅទស្សនាខេត្តសៀមរាប ។

ភ្ញៀវទេសចរណ៍កំពុងទស្សនាតាមប្រាងប្រាសាទនានាក្នុងខេត្តសៀមរាប

លោករដ្ឋមន្ត្រីបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌ មានថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ (មករា -សីហា) ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរជាតិចំនួន១,២៩៤,២០០នាក់ កើនឡើង ៩៧៦.២៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ចំពោះភ្ញៀវទេសចរអន្តរជាតិវិញមានចំនួន១១០ ,៥៧០ នាក់ កើនឡើង ១៧៦១.៧៦%។ គិតតាមលំដាប់ថ្នាក់សញ្ជាតិ (តាមគ្រប់មធ្យោបាយ) មានដូចជាភ្ញៀវសញ្ជាតិបារាំង ចិន អង់គ្លេស អាមេរិក វៀតណាម ថៃ អាឡឺម៉ង់ អេស្ប៉ាញ ឥណ្ឌា អូស្រ្តា លី។

លោកថា «តាមការព្យាករណ៍ពេញ១ឆ្នាំ២០២២ សៀម រាបអាចនឹងទទួលបានភ្ញៀវទេសចរសរុប២ ,២៧៨ ,៨៥៤នាក់ ដោយទេសចរជាតិអាចឡើងដល់២, ០៣ ៩,០០០នាក់ ទេសចរអន្តរជាតិអាចឡើងដល់២៣៩ ,៨៥៤នាក់»។

លោកបានបន្តថា ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះដែរ ជើងហោះហើរពីអន្តរជាតិចូលមកកាន់ខេត្តសៀមរាបមានចំនួន៨០២ជើង និងមានអ្នកដំណើរសរុប៦៧ ,៤២ ១នាក់ ៕

Advertisement
Advertisement