Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្ត្រីថា កម្ពុជាមិនខ្វះលុយរៀបចំពិធីបុណ្យអុំទូកទេ

នាយករដ្ឋមន្ត្រី ហ៊ុន សែន និងពិធីបុណ្យអុំទូកកាលពីជាង ១០ឆ្នាំមុន

ភ្នំពេញ : ជាការឆ្លើយតបទៅនឹងមជ្ឈដ្ឋានអ្នកវិភាគតាមប្រព័ន្ធផ្សព្វផ្សាយពីក្រៅប្រទេសដែលថា ការផ្អាកពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលជាបុណ្យ ប្រពៃណីជាតិនៅឆ្នាំនេះ ដោយសារតែរដ្ឋាភិបាលអស់លុយនោះសម្ដេចនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃនេះ១៥ កញ្ញា នេះ បានលើកឡើងតាមផ្សារសំឡេងមួយថារដ្ឋាភិបាលមិនខ្វះលុយដើម្បីចំណាយក្នុងពិធីបុណ្យអុំទូកនោះទេ។

នាយករដ្ឋមន្ត្រី ហ៊ុន សែន និងពិធីបុណ្យអុំទូកកាលពីជាង ១០ឆ្នាំមុន

សម្ដេចថ្លែងដូច្នេះថា ” យើងមិនខ្វះលុយសម្រាប់ដោះ ស្រាយបញ្ហាត្រឹមបុណ្យអុំទូកនោះទេ ព្រោះក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង។ យើងផ្តល់អាទិ ភាពសម្រាប់ប្រជាជនក្រីក្រ ហើយយើងក៏មិនខ្វះលុយត្រឹមតែព្រះរាជពិធីបុណ្យអុំទូក ដែលចាយត្រឹមតែ៤ ទៅ ៥លានដុល្លារប៉ុណ្ណោះ..”។

បើតាមសម្ដេចមូលហេតុដែលនាំទៅដល់ការផ្អាកពិធី បុណ្យអុំទូកនាឆ្នាំនេះនោះ គឺដោយសារតែកម្ពុជាមិនទាន់បញ្ចប់ករណីជំងឺឆ្លងកូវីដ19 និងម្យ៉ាងទៀតដោយសារតែមមាញឹកក្នុងភាពជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន ។

សូមបញ្ជាក់ថា ដោយសារតែមូលហេតុផ្សេងៗកម្ពុជាបានផ្អាកពិធីបុណ្យអុំទូកដែលជាពិធីបុណ្យធំរបស់ជាតិតាំងពីបរមបុរាណនោះអស់រយៈពេលជាង១០ឆ្នាំមកហើយ ៕

Advertisement
Advertisement