Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្ត្រី ជំរុញឲ្យពលរដ្ឋប្រើរថយន្តអគ្គិសនី

លោក ស៊ុន ចាន់ថុល នៅក្នុងពិធីសម្ពោធស្ថានីយបញ្ចូលភ្លើងរថយន្តកាលពីម្សិលមិញ

សៀមរាប : រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៤ ខែកញ្ញា ម្សិល មិញក្នុងពិធីសម្ពោធឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV) ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀម រាប បានថ្លែងជំរុញឲ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីដែលចំណាយថវិកាតិច និងមិនប៉ះពាល់ដល់បរិស្ថាន។

លោក ស៊ុន ចាន់ថុល នៅក្នុងពិធីសម្ពោធស្ថានីយបញ្ចូលភ្លើងរថយន្តកាលពីម្សិលមិញ

លោករដ្ឋមន្ត្រីបញ្ជាក់ថា នេះជាម៉ាស៊ីនទី៤ហើយដែលអង្គការ UNDP បានផ្ដល់មកដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយម៉ាស៊ីនទី១ បានដាក់នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន ម៉ាស៊ីនទី២ ត្រូវបានតម្លើងនៅខេត្តព្រះសីហនុ និងម៉ាស៊ីនទី៣ បានតម្លើងនៅសៀមរាប និងម៉ាស៊ីនទី៤ នៅខេត្តបាត់ដំបង។

បើកតាមលោក ស៊ុន ចាន់ថុល ក្នុងរយៈពេល៧ខែ ឆ្នាំ ២០២២ នេះ ក្រសួងសាធារណការ បានចុះបញ្ជីរថយន្តប្រើប្រាស់ ថាមពលអគ្គិសនីបាន ៣០៥គ្រឿងហើយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ មានតែចំនួន១៦គ្រឿងទេ ដែលចំនួននេះគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ចំពោះប្រជាពលរដ្ឋដែលបានងាកមកប្រើរថយន្តអគ្គិសនី។

ជាមួយគ្នាលោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ចំពោះពន្ធនាំចូលសំរាប់ឡានធម្មតាគឺមានចំនួន ១២២ភាគ រយ ដោយឡែកអគ្គិសនីវិញ មានត្រឹមតែ ៥០ភាគរយប៉ុណ្ណោះ ហើយចំពោះការប្រើប្រាស់រថយន្តអគ្គិសនីនេះមានតម្លៃទាបជាង ៣ដងផងដែរ បើធៀបទៅនឹងការប្រើប្រាស់រថយន្តប្រេងឥន្ធនៈ ហើយគ្រឿងបន្លាស់ក៏មាន តម្លៃថោក និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ៕

Advertisement
Advertisement