Connect with us

Hi, what are you looking for?

ក្នុងស្រុក

កំពុងបើកឆ្លងភ្លើង ឆេះរថយន្ត១គ្រឿងខ្ទេច

រថយន្តម៉ាក់ HONDA CRV កំពុងត្រូវបានភ្លើងឆាបឆេះ

ភ្នំពេញ : សមត្ថកិច្ចឲ្យដឹងថារថយន្តម៉ាក់ HONDA CRV មួយគ្រឿងបានឆេះខ្ទេចនៅសល់តែគ្រោងឆ្អឹងគ្រាដែលកំពុងបើកបរតាមបណ្ដោយផ្លូវកម្ពុជាក្រោមក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ កញ្ញា ម្សិលមិញ ។

រថយន្តម៉ាក់ HONDA CRV កំពុងត្រូវបានភ្លើងឆាបឆេះ

ប្រភពថា ពេលកំពុងបើកបរសុខៗក៏ស្រាប់តែអណ្ដាត ភ្លើងចេញធ្លោឡើងពីផ្នែកខាងមុខ នៃរថយន្តបណ្ដាល ឲ្យមានការភ្ញាក់ផ្អើលខ្លាំង ពីអ្នកធ្វើដំណើរតាមផ្លូវ ។យ៉ាងណាក៏ដោយជនបរទេសទាំង៣នាក់នៅក្នុងរថយន្តនោះពុំមាននរណាម្នាក់រងគ្រោះឡើយ។

នៅពេលដែលសមត្ថកិច្ចហៅអ្នកបើកបរទៅសាកសួរគេប្រាប់ថា មូលហេតុ នៃការឆាបឆេះគឺបណ្តាមកពីការឆ្លងចរន្តនៅក្នុងរថយន្ត ៕

Advertisement
Advertisement