Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឡានដឹកឈើចែរឿនមានសិល្បិ៍ សមត្ថកិច្ចចាប់របូតៗ…

ចែរឿន និងឡានដឹកឈើដែលសមត្ថកិចចាប់បានហើយលែងវិញកាលពីពេលកន្លងទៅ

មណ្ឌលគីរី : ចែរឿន ជាឈ្មោះហៅក្រៅរបស់ស្រ្តីជនជាតិខ្មែរកាត់យួនម្នាក់ដែលជាឈ្មួញឈើដ៍មានឥទ្ធិពលប្រចាំស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។ ស្រ្តីរូបនេះមានរថយន្តដឹកឈើជាច្រើនគ្រឿង និងធ្វើសកម្មភាពដឹកឈើយ៉ាងគគ្រឹកគគ្រេងស្ទើររាល់ថ្ងៃចេញពីតំបន់អភិរក្ស និងដែនជម្រកសត្វដោយគ្មានអ្នកណាហ៊ានប៉ះពាល់ឡើើយ ហើយបើសមត្ថកិច្ចច្រឡំចាប់ម្ដងៗក៍មិនបានយូរដែរក៍របូតទៅវិញ ។ ពោលគឺចាប់របូតៗតែម្ដង ។

ចែរឿន និងឡានដឹកឈើដែលសមត្ថកិចចាប់បានហើយលែងវិញកាលពីពេលកន្លងទៅ

តាមសេចក្តីរាយការណ៍ថា កាលពីអំឡុងខែសីហា សមត្ថកិច្ចដែនជម្រកសត្វស្រែពកឆ្មក់ចាប់បានរថយន្តដឹកឈើប្រណិតរបស់ចែរឿន២គ្រឿងជាបន្តបន្ទាប់យកមករក្សាទុកមិនទាន់ត្រជាក់ម៉ាស៊ីនផង ក៍ត្រូវបានគេដោះលែងទៅវិញ ។ ហើយកាលពីពេលថ្មីៗនេះ គឺម៉ោងប្រមាណ១១យប់ថ្ងៃទី ១៨ តុលា ឆ្នាំ ២០២២ សហ គមន៍ព្រៃឈើចាប់បានរថយន្តដឹកឈើសុក្រម១គ្រឿង ដែលគេស្គាល់ថា ជារបស់ចែរឿនទៀត ។ ឡាន និងឈើទាំងនោះដែលមានប្រមាណជិត៤ម៉ែត្រគូបត្រូវបានគេយកទៅរក្សាទុកនៅទីស្នាក់ការដែនជម្រកសត្វព្រៃស្រែពកនាថ្ងៃបន្ទាប់ គឺថ្ងៃទី១៩ តុលា ។

ឡានឈើចែរឿនដែលទើបចាប់បានកាលពីថ្ងៃ១៨តុលា

ការចាប់នេះបានធ្វើឲ្យចែរឿនច្រឡោតខឹងយ៉ាងខ្លាំង ទូរស័ព្ទអន្តរាគមន៍ឆ្វែលឆ្វាត់ឲ្យមានការដកហូតតំណែងមេស្នាក់ការ ដែលថ្លើមធំហ៊ានរំខានដល់មុខរបរបស់គេ ។

មន្ត្រីស្នាក់ការមួយរូប បានប្រាប់annថា វត្ថុតាងទាំង នេះ មិនអាចដោះលែងបានទេព្រោះអំឡុងការចាប់មានការចូលរួមជាសាក្សីច្រើនពីសហគន៍ និងអង្គការក្រៅរដ្ឋាភិបាល ។

យ៉ាងណាក៍ដោយតាមពលរដ្ឋថា ការចាប់នោះគ្រាន់តែជាការធ្វើឲ្យល្អមើល៍ដើម្បីកៀបយកលុយពីជនល្មើសតែប៉ុណ្ណោះ ដែលមិនខុសពីលើកមុនៗឡើយ តែត្រូវថ្លៃគ្នាវាក៍នឹងរបូតទៅវិញភ្លាម..បើមិនជឿចាំមើល៍ទាំងអស់គ្នា …ចែរឿស្មោះ..៕

Advertisement
Advertisement