Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកបើកឡានបុកបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងអណោច និងរបួសម្នាក់ត្រូវបានដោះលែង

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់កាលពីថ្ងៃទី 19 តុលា

មណ្ឌលគីរី : អ្នកបើកបររថយន្តដែលបុកបណ្ដាលឲ្យបុរស២នាក់ស្លាប់យ៉ាងអណោចអធម៌ និងរបួសម្នាក់ត្រូវគេរាយការណ៍ថា ត្រូវបានប៉ូលិសដោះលែងវិញហើយបន្ទាប់បាននាំខ្លួនឲ្យទៅដេកនៅប៉ុស្តិ៍មួយយប់ថ្ងៃទី១៩ តុលា នោះ ។

ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់កាលពីថ្ងៃទី 19 តុលា

ឈ្មោះ អត់ អ៊ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពូហ្យាម ឃុំសែននោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (ស្លាប់) , ស្រី ជីម ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខែ្មរ រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ត មណ្ឌលគិរី (ស្លាប់) និងឈ្មោះ ជុំ ភារម្យ​ ភេទប្រុស​អាយុ២១ឆ្នាំ ជនជាតិខែ្មរ រស់នៅភូមិ ស្រុកជាមួយគ្នា របួសធ្ងន់ ខណៈបុរសទាំង៣ ដែលជាបុគ្គលិកបម្រើការនៅណូវ៉ារីសតទាំងនោះបើកម៉ូតូឌុបគ្នាមកពីវេរលុយឲ្យក្រុមគ្រួសារហើយប៉ះទង្គិចជាមួយរថយន្តម៉ាកRX330 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខកោះកុង2-B8686 បេីកបរដោយឈ្មោះ ជឿន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ រស់នៅ ភូមិទី០៨ ឃុំអូរយេះ ស្រុកកោះ ញែក ខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី ១៩ តុលា ត្រង់ចំណុចលើស្ពានអូរឆ្វាក តាមបណ្ដោយផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ១០១.១០២ សិ្ថតក្នុងភូមិពូហ្យាម​ ឃុំសែនមនោរម្យ ស្រុកអូររំាង ខេត្តមណ្ឌល គិរី ។

យោងតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកត្រង់ជំពូក១០ មាត្រា៨៥បញ្ជាក់ថា ជនណាបើកបរដោយធ្វេសប្រហែ ស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យស្លាប់អ្នកដទៃត្រូវផ្ដន្ទាទោសដាក់ព័ន្ធនាគាពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ដល់១៥លានរៀល និងអាចត្រូវផ្តន្ទាទោសនៃទោសបន្ថែម មួយឬ ច្រើនដូចមានចែងក្នុងមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម នៃក្រមព្រហ្មទណ្ឌ) ។ ប៉ុន្តែគួរអនិច្ចាក្នុងសំណុំរឿងខាងលើឈាមជនរង គ្រោះមិនទាន់ស្ងួតពីផ្លូវផងត្រូវបានសមត្ថកិច្ចធ្វើការដោះលែងភាគីរថយន្ដដែលបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងរំភើយ ។

លោក ចាន់ ទិត្យ ស្នងការរងខេត្តមណ្ឌលគីរី ទទួល បន្ទុកផែនចរាចរណ៍បានថ្លែងប្រាប់annតាមរបៀបឡូយថា រឿងនេះខាងសមត្ថកិច្ចបានសម្រួលនីតិវិធីដោះលែងភាគីរថយន្តហើយ ។ ការដោះលែងដោយផ្អែកទៅលើ ភាគីបើកបររថយន្តមិនគេចវេស និងព្រមផ្ដល់លុយឱ្យភាគីអ្នកស្លាប់យកទៅធ្វើបុណ្យ ៕

Advertisement
Advertisement