Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ខ្លួន១២នាក់,ឈើជាង៣រយម៉ែត្រគូប ពាក់ព័ន្ធករណីបង្ក្រាបក្នុងតំបន់ព្រៃឡង់

ភ្នំពេញ : អ្នកនាំពាក្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់ក្រុមអ្នកកាសែតកាលពីព្រឹកថ្ងៃទី ២៨ មេសា នេះថា មនុស្ស១២នាក់ត្រូវបានចាប់ខ្លួន និងឈើសរុប៣២៨.០៧១ម៉ែត្រគូបត្រូវបានរឹបអូសអំឡុងការបង្ក្រាបករណីបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ដែលរួមមានខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ ។

បើតាមលោក អេង ហ៊ី អំឡុងការបង្ក្រាប២ថ្ងៃនោះ (២៥-២៧មេសា)សមត្ថកិច្ចក៏បានធ្វើការរឹបអូសផងដែរនូវរថយន្ដសណ្ដោងរ៉ឺម៉ក់៧គ្រឿង, គោយន្ ដកន្ដ្រៃ ១៣គ្រឿង, ម៉ូតូ១គ្រឿង, ប្រេងសាំង៣០ លីត្រ, រណាយន្ដ៥គ្រឿង និងកៅឡាក់១៤គ្រាប់ ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ក្រោយការបង្ក្រាប ទាំងវត្ថុតាង សម្ភារៈ និងជនពាក់ព័ន្ធ ត្រូវបានប្រគល់ជូនរដ្ឋ បាលព្រៃឈើ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

Advertisement
Advertisement