Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជប៉ុនផ្ដល់រថយន្តសង្គ្រោះបន្ទាន់១០គ្រឿងដល់កម្ពុជា

ភ្នំពេញ : រដ្ឋាភិបាលជប៉ុនតាមរយៈមូលនិធិអង្គការ សហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានផ្ដល់រថយន្តសង្គ្រោះបន្ទាន់សម្រាប់កិច្ចការសម្ភពចំនួន ១០ គ្រឿង រួមទាំងសម្ភារៈប្រើប្រាស់ជាច្រើនទៀតដល់កម្ពុជា ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាលបានថ្លែងថា រថយន្តសង្គ្រោះបន្ទាន់ នឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើនការទទួលបានសេវាសង្គ្រោះជីវិត និងអន្តរាគមន៍ទាន់ពេលវេលា សម្រាប់ស្ត្រី និងទារកទើបនឹងកើត និងគ្រោះអាសន្នផ្សេងៗ ។

ជាមួយគ្នាក្រសួងសុខាភិបាល ក៏បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដោយសប្បុរស និងទាន់ពេលពី រាជរដ្ឋាភិបាលជប៉ុន ដល់ក្រសួងសុខាភិ បាលតាមរយៈមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ផងដែរ ៕

Advertisement
Advertisement