Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពិធីបិទស៊ីហ្គេម មិនអនុញ្ញាតឲ្យយកទឹកសុទ្ធចំណុះលើស៥០០មីលីត្រ និង Power Bank មានថាមពលលើស ១០០០០mAh ចូល

ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំ​ការប្រកួតកីឡា​ស៊ីហ្គេមលើកទី៣២ បានបញ្ជាក់ថា នៅក្នុងពិធីបិទជាផ្លូវ ការ​ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២ ០២៣ ដែលប្រព្រឹត្តធ្វើនៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងអនុញ្ញាតឲ្យយកចូលនូវទឹកសុទ្ធត្រឹមចំណុះក្រោម​៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិច (Power Bank) ដែលមានថាមពល​ចំណុះក្រោម ១០,០០០mAh ។

តាមសេចក្តីណែនាំដដែល ពិធីនោះ ក៏នឹងមិនអនុញ្ញាតឲ្យ​កុមារ​អាយុក្រោម​១០ឆ្នាំចូលរួមទេ ។ អ្នកចូលរួមក៏ត្រូវបានហាមឃាត់យកកាបូបស្ពាយ ឬកាបូបយួរដៃ​ចូលក្នុងពិធី, ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដ៏ទៃ​ទៀត​ដែលអាច​បង្ក​ហានិភ័យក្នុងពិធី, ហាមបង្កសម្លេងរំខាន ឬដើរចេញពី​កន្លែងអង្គុយ​ក្នុង​កំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសន្ទរកថា ៕

Advertisement
Advertisement