Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ត្រីបក្សភ្លើងទៀនថ្នាក់មូលដ្ឋាន១០នាក់ ស្ម័គ្រចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន

មណ្ឌលគិរី : មន្ត្រីពីគណបក្សភ្លើងទៀនថ្នាក់មូលដ្ឋានចំនួន១០នាក់ នៃសង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ឧសភាព ម្សិលមិញបានបោះបង់ចោលគណបក្សរបស់ខ្លួនហើយស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

ពួកគេទាំងនោះដែលសុទ្ធសឹងជាបេក្ខភាពក្រុមប្រឹក្សា ឃុំ-សង្កាត់ រហូតដល់សមាជិក បានបញ្ជាក់ថា មូល ហេតុដែលពួកគេប្ដូរចរន្តនយោបាយ ព្រោះតែគណ បក្សភ្លើងទៀនពុំមានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ និងពុករលួយ , ហើយទទួលស្គាល់ថា បក្សប្រជាជនដែលកំពុងគ្រប់គ្រងអំណាចបច្ចុប្បន្ន មានការអភិវឌ្ឍន៍ រីកចម្រើនរុងរឿងទាំងជីវភាពសង្គម និងប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ដោយអស់ជំនឿ អំឡុងមុនការបោះឆ្នោតជាតិអាណត្តិទី៥នេះ មានថ្នាក់ដឹកនាំ និងសមាជិក- សមាជិការគណបក្សភ្លើងទៀនជាច្រើននាក់បានសម្រេចបោះបង់ចោលគណបក្សរបស់ខ្លួន ហើយងាកមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ៕

Advertisement
Advertisement