Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដកអធិការងស្រុកកូនមុំម្នាក់បញ្ឈរជើង រឿងលួចបើកសង្វៀនមាន់

លោក អ៊ិត សឿន អធិការរងស្រុកកូនមុំ

រតនគិរី៖ ស្នងការខេត្តរតនគិរីកាលពីពេលថ្មីៗនេះបានសម្រេចផ្អាកការងារជាបណ្ដោះអាសន្ន អធិការ រងម្នាក់ នៃស្រុកកូនមុំ គឺលោក អ៊ិត សឿង បន្ទាប់ពីរកឃើញថា លោកបានលួចបើកសង្វៀនមាន់ជល់នៅចំណុចភូមិ០៣ ឃុំ ត្រពាំងក្រហមស្រុកកូនមុំ ខេត្ត រតនគិរី។

លោក អ៊ិត សឿន អធិការរងស្រុកកូនមុំ

លោក អុឹង សុភាព ស្នងការខេត្តរតនគិរីបានបញ្ជាក់នៅក្នុងលិខិតបង្គាប់ការមួយចុះថ្ងៃទី១៩ ឧសភា ឆ្នាំ ២០២៣ថា ទង្វើរបស់លោក អ៊ិត សឿង គឺជាការប្រព្រឹត្តខុសទៅនិងវិន័យរបស់កម្លាំងនគរបាលជាតិ ។ ហើយបានបង្គាប់ឲ្យលោក អ៊ិត សឿន ត្រូវតែមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅការរិយាល័យបុគ្គលិក ដើម្បីរងចាំការចង្អុលណែនាំរបស់នាយកដ្ឋានបុគ្គលិក ។

យ៉ាងណាក៍ដោយតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា ល្បែងបញ្ជលមាន់ក្នុងស្រុកកូនមុំនៅតែធ្វើសកម្ម ភាពក្ដៅគគុកនៅឡើយដោយអ្នកប៉ាវសង្វៀនពីរនាក់ដែលគេស្គាល់ ឈ្មោះ កេត សុធី និង តន ៕

 

Advertisement
Advertisement