Connect with us

Hi, what are you looking for?

ក្នុងស្រុក

អំពើបោកប្រាស់តាមអនឡាញដ៍ថោកទាប

ឡោហ្គោ ផេកបោកប្រាស់ដែលពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្ន

ភ្នំពេញ : អំពើបោកប្រាស់ដោយអ្នកលក់ដូរតាម អនឡាញ វាមិនមែនជារឿងថ្មីទេ ។ មានអ្នករងគ្រោះជាច្រើនបានបង្ហាញភាពក្រេវក្រោធ ខឹងសម្បារចំពោះប្រាក់ដែលជាកម្លាំងញើសឈាមរបស់ខ្លួនត្រូវគេបោកផុយៗដូចផោមសេះ ។ ប៉ុន្តែអ្វីដែលសំខាន់នោះសមត្ថកិច្ចកម្ពុជា ហាក់ដូចជាមិនបានអើពើ និងចាត់វិធានការទប់ស្កាត់ឡើយ ដែលហាក់បើកឱកាសយ៉ាងទូលំទូលាយដល់អំពើបោកប្រាស់ដ៏ថោកទាបនេះ តាមបោកពលរដ្ឋដល់ក្នុងមុង និងគ្រប់ច្រកល្ហកស្ទើរពេញផ្ទៃប្រទេស ។

ឡោហ្គោ ផេកបោកប្រាស់ដែលពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្ន

កាលពីចុងសប្តាហ៍នេះបុរសម្នាក់ដែលមានលំនៅម្ដុំផ្សារកាប៊ីន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បាននិយាយថា គាត់បានចាញ់បោកផេកលក់អីវ៉ាន់មួយឈ្មោះ Yoobao Cambodia ខណៈដែលគាត់បានវេរលុយឲ្យអស់សម្រាប់ទិញ speaker មួយ តែរហូតមកដល់ថ្ងៃនេះមានរយៈពេល៤ថ្ងៃហើយ ទំនិញដែលគាត់កម្មង់មិនទាន់ត្រូវបានគេផ្ញើមក ចំណែក វិក័យបត្រក៏មិនត្រូវបានគេបាញ់ឲ្យ ។ គាត់មានអារម្មណ៍ថា នេះជាអំពើបោកប្រាស់ដ៏ច្បាស់ក្រឡែត និងថោកទាបបំផុតដែលនឹងឈានទៅរកការបំផ្លាញទាំងស្រុង ចំពោះទីផ្សារអនឡាញ នៃយុគទំនើបនេះ ។

តាមការស្រាវជ្រាវរកឃើញថា មិនមែនទើបតែពេលនេះទេ Yoobao Cambodia គឺជាផេកបោកលុយដែលគេបានធ្វើសកម្មភាពបោកប្រាស់យកលុយពលរដ្ឋខ្មែរជាយូរមកហើយ តាមរយៈការផ្សាយលក់ទំនិញប្រកបដោយភាពទាក់ទាញ ។ ជនរងគ្រោះខ្លះបានដាក់ពាក្យបណ្ដឹងទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួង មហាផ្ទៃទៀតផង , ប៉ុន្តែរហូតមកដល់ពេលនេះគេមិនទាន់ឃើញក្រសួងចាត់ប្រធានការប្រឆាំងជនខិលខូចនៅលើប្រព័ន្ធអនឡាញនេះដើម្បីរក្សាសុខសុវត្ថិភាព ដល់ពលរដ្ឋខ្លួនឡើយ ក្រៅតែពីការទុកឲ្យផេក Yoobao Cambodia នេះធ្វើព្យុះផ្គរបោកប្រាស់ជនកម្ពុជាតាមអំពីចិត្ត តាមរបៀបជិះសេះលែងដៃ ។

ជាមួយគ្នាជនរងគ្រោះជាច្រើនបានទទូចឲ្យអាជ្ញាធរសមត្ថកិច្ចចាត់វិធានការច្បាប់ចាប់ខ្លួន ម្ចាស់ផេកលក់ទំនិញបោកប្រាស់ខាងលើនេះយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យខាងតែបាន និងបង្កកគនណីធនាគាររបស់គេ ហើយបង្វិលប្រាប់មកឲ្យជនរងគ្រោះវិញ ៕

Advertisement
Advertisement