Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពិធីចែកគោគួរប៉ាន​ សម្រាប់​បុណ្យ​រ៉យ៉ាល់ហាជី​ នៅថ្ងៃទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២៣​ ខាងមុខ​នេះ

ព្រះសីហនុ: ឯកឧត្តមស៊ូមសារឿនអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណះនិងជាប្រធានសមាគមរាជសីហ៍

ព្រមទាំង ឯកឧត្តមឡាឡៃទីប្រឹក្សា គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជានិងជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានៅថ្ងៃ ទី២៤ខែមិថុនាឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងពិធីចែកគោគួរប៉ានចំនួន ៨៧ក្បាលនិងពពែចំនួន ១៣ក្បាលសម្រាប់បុណ្យរ៉យ៉ាល់ហាជីនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងពិធីនេះមានការចូលរួមពី ឯកឧត្តមលីសារីសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៥លោកអួនអេមប្រធានការិយាល័យរដ្ឋបាលស្រុកព្រៃនប់តំណាងលោកអុីធារិនអភិបាលស្រុកព្រៃនប់អមដំណេីរដោយថ្នាក់ដឹកនាំសមាគមរាជសីហ៍​​ ក្នុងនោះក៏មានការចូលរួមពីលោកមេឃុំមេភូមិនិងគណៈអុីម៊ាំម៉ាស្ជិតចំនួន ១១ភូមិ។

ក្នុងពិធីនេះ គណៈអុីម៊ាំម៉ាស្ជិតនីមួយៗទទួលបានគោចំនួន ៣ក្បាលសម្រាប់ម៉ាស្ជិត ចែកជូនអនុសាខាសមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ៦អនុសាខាដោយអនុសាខានីមួយៗទទួលបានគោចំនួន ១ក្បាល  ចែកជូនផ្នែកយុវជននិងកីឡាសាខាខេត្តចំនួន១ក្បាលហេីយមួយចំណែកសម្រាប់ទួនៗនិងសិស្សានុសិស្សសាលាឌេីរ៉ូលម៉ូសតាសហ្វានិងមួយចំណែកទៀតចែកជូនសាលាតាស់ហ្វីសហាជីអាប់ឌុលរ៉ស់ម៉ាន សរុបគោនិងពពែទាំងអស់មានចំនួន១០០ក្បាលគិតជាទឹកប្រាក់USD 45,450 ( សែសិបប្រាំពាន់បួនរយហាសិបដុល្លាអាមេរិក​ )​

សូមបញ្ជាក់ផងដែរថា បុណ្យរ៉យ៉ាល់ហាជីគឺជាបុណ្យរបស់អ្នកកាន់សាសនាអ៉ីស្លាមទូទាំងពិភពលោក ដោយក្នុងមួយឆ្នាំមានតែម្តងគត់៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement