Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្ត្រី : ផ្ដាំទៅ facebook ជាន់.កសម្ដេចប្រយ័ត្នលៀនអណ្ដាតខ្លួនឯង

ពោធិ៍សាត់ : ឯខេត្តពោធិ៍សាត់ក្នុងពិធីជួបសំណេះ សំណាលជាមួយកម្មករ-កម្មការិនីនាព្រឹកថ្ងៃទី៣០ ខែមិថុនា នេះសម្ដេចនាយករដ្ឋមន្ត្រីបានផ្ដាំទៅក្រុមហ៊ុន facebook ថា ជាន់.កសម្ដេចប្រយ័ត្នលៀនអណ្ដាតខ្លួនឯង ។ ការផ្ដែផ្ដាំបន្ទាប់ពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta បានអំពាវនាវឲ្យមានការព្យួរគណនីហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជារយៈពេល ៦ ខែបន្ទាប់ពីរកឃើញ ថា គណនី facebook នេះបានញុះញង់ឲ្យមានអំពើហិង្សា ។

សម្តេច ហ៊ុន សែន បានព្រមានថា ជាន់.កសម្តេចប្រយ័ត្នលៀនអណ្តាតខ្លួនឯង។ ដោយថា កុំយកបញ្ហាបច្ចេកទេស មកនិយាយ ហើយបំភ្លេចភាពតិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើលើសម្តេច។ ជាមួយគ្នាសម្ដេចក៏បានគំរាមបិទ facebook នៅកម្ពុជាផងដែរ។

សេចក្ដីថ្លែងនេះបានធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សា ភិបាល​ក្រុមហ៊ុន Meta កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​អំពាវនាវ​ឲ្យ​ព្យួរ​គណនី​ហ្វេសប៊ុក​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន រយៈពេល​៦​ខែ ដោយ​និយាយ​ថា​ វីដេអូ​មួយ​ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក បាន​រំលោភ​វិធាន​របស់​ក្រុមហ៊ុន Meta ស្តីពី​ការ​គំរាមកំហែង​ហិង្សា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ។ តែយ៉ាងណាក៏ដោយនៅយប់ថ្ងៃដដែលនោះនាយករដ្ឋមន្ត្រីបានលុបគណនី facebook ដែលមានអ្នកគាំទ្រជាង១៤ លាននាក់នោះរួចទៅហើយ ៕

Advertisement
Advertisement