Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ មកសង្រ្គោះនៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ដែលមានអាការៈ ស្ទះដង្ហើមខ្លាំង នៅក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ញឹម ចន្ថា អាយុ៣៦ឆ្នាំ មានមុខរបរ ជាជាង រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement