Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខ្សឹប..ខ្សឹប ពីនេះពីនោះ..សំបុកល្បែងបៀរអុងឌូ ស៊ីសងលុយរាប់ពាន់ដុល្លារ ក្នុងបុរីអ័រគីដេ ខណ្ឌសែនសុខ កំពុងដំណើរការយ៉ាងរលូន

ភ្នំពេញ÷ ក្រុមអ្នកញៀនល្បែងស៊ីសង ក៏ដូចជាពលរដ្ឋរស់នៅប្លុក បុរីអ័រគីដេ ដែលមានទីតាំងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញបានបង្ហើបឱ្យដឹងថា ល្បែងបៀរអុងឌូ ស៊ីសងលុយរាប់ពាន់ដុល្លារ កំពុងសម្ងំលេង យ៉ាងត្រជាក់ចិត្ត ក្នុងផ្ទះលេខ ៨៣ ផ្លូវលេខ៣ ហៅ(ផ្លូវរំចង់) ។

(រូបតូច)លោក ឃួង ស្រេង និងក្រុមអ្នកញៀនល្បែងនៅក្នុងផ្ទះលេខ ៨៣នៃបុរីអ័រគីដេ

តាមសេចក្ដីរាយការណ៍ថា ទីតាំងនេះគ្រប់គ្រងដោយឈ្មោះ ម៉ាប់ ជាមេល្បែងល្បីឈ្មោះមួយរូបប្រចាំទីក្រុងភ្នំពេញ ។ គេបើកឱ្យចាក់ក្នុងមួយទឹកចាប់ពី១០ម៉ឺនឡើងទៅ។

នៅទីនេះមេល្បែងបានដាក់បំរាមយ៉ាងតឹងរឹង ។ គឺដើម្បីលាក់ការសម្ងាត់ អ្នកលេងទាំងអស់ត្រូវតែជិះ pass app រួចដើរចូលក្នុងផ្ទះដោយស្ងៀមស្ងាត់ ។ ចំណែកអ្នកចំណូលថ្មីគេមិនអនុញ្ញាតឲ្យយកទូរសព្ទចូលទេ។

វង់ល្បែងបៀរអុងឌូដ៏គគុកគគាក់នេះ បើតាមប្រភពថា បានចាប់ផ្ដើមដំណើរការអស់រយៈពេលជាងមួយសប្តាហ៍មកហើយ , ហើយសមត្ថកិច្ចមូលដ្ឋានក៏បានជ្រាបខ្លះៗដែរ , តែទំនងជាគេគិតថា លោកចៅហ្វាយក្រុងកំពុងជាប់ដៃរឿងជំនន់ទឹកភ្លៀង គេក៏ធ្វើជាស្ងៀមស្ងាត់តាម របៀបត្រីងៀតឆ្លៀតពងអញ្ចឹងទៅ ..ចាំដល់ពេលមេដឹងសឹមគិតទៀត ។

ចំពោះបញ្ហាល្បែងស៊ីសងអាណាធិបតេយ្យនេះ ជាការបន្ទរតាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន អភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង កាលពីប៉ុន្មានខែមុនបានប្រកាសយ៉ាងក្ដែងៗថា បើរកឃើញមានការលួចលេងល្បែងខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់លោក គឺគ្មានការអត់ឱនឱ្យឡើយ ។ ពោលមិនត្រឹមតែវត្ថុតាងទេម្ចាស់ក៏ត្រូវចាប់ខ្លួនដែរ ។…ឥឡូវដល់ ហើយ ចាំមើលលោកអភិបាលក្រុងចាត់វិធានការរបៀបម៉េចចំពោះម្ចាស់បនល្បែងខាងលើ ?

Advertisement
Advertisement