Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាមេរិកកំពុងក្លាយជាប្រទេសទី១សម្រាប់ការនាំចេញរបស់កម្ពុជាខណៈចិនលេខ៣

ភ្នំពេញ: រយៈពេល៥ខែចុងក្រោយនេះ(មករា-ឧសភា)អាមេរិកបានក្លាយជាប្រទេសទី១សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ខណៈវៀតណាមលេខ២ និងចិនលេខ៣ ។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។

ស្ថាប័ននេះបានបញ្ជាក់ថា រយៈពេល៥ខែចាប់ពីខែ មករា ដល់ ខែឧសភា ឆ្នាំ២០២៣​ កម្ពុជានាំទំនិញទៅកាន់ទីផ្សារពិភពលោកមានទំហំទឹកប្រាក់៩,១៨៣លានដុល្លារ ។ ក្នុងនោះសហរដ្ឋអាមេរិកជាប់លំដាប់លេខ១ មានទំហំជិត ៣ ១៩៨លាន​ដុល្លារ ។ លំដាប់ពី២ទីផ្សារប្រទេសវៀតណាម​មានទំហំនាំចេញជាង១៣២៣​លានដុល្លារ និងលំដាប់លេខ៣ គឺជាប្រទេសចិនដែលមានទំហំនាំចេញជិត ៥៨៩លានដុល្លារ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកសម្រេចបានទំហំទឹកប្រាក់ ៩ ២៨១លានដុល្លារ ។​ ចំណែកទំហំទឹកប្រាក់ដែលកម្ពុជា​នាំចូលពីអាមេរិកវិញគឺមានតែ១១៣លានដុល្លារ ប៉ុណ្ណោះ ៕

Advertisement
Advertisement