Connect with us

Hi, what are you looking for?

អន្តរជាតិ

អ្នកគាំទ្រលោក Pita ប្រមូលផ្ដុំគ្នាមុនការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

លោក Pita ដែលឡោមព័ទ្ធដោយក្រុមអ្នកគាំទ្រ

បាងកក៖ ក្រុមអ្នកគាំទ្ររាប់រយនាក់ បានប្រមូលផ្ដុំគ្នាក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដា ដើម្បីបង្ហាញការគាំទ្រដល់បេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat នៅមុនសភាទាំង២ នៃប្រទេសថៃ​ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Pita ដែលឡោមព័ទ្ធដោយក្រុមអ្នកគាំទ្រ

លោក Pita ដែលជាមេដឹកនាំគណបក្ស Move For ward កំពុងប្រឈមមុខ នឹងស្ថានភាពមិនច្បាស់លាស់ ក្នុងដំណើរផ្លូវឆ្ពោះទៅរកកៅអីនាយករដ្ឋមន្ត្រី បើទោះជាគណបក្ស របស់លោកទទួលបានជ័យជម្នះនៅក្នុងការបោះ ឆ្នោតសកលកាលពីខែ ឧសភា ក៏ដោយ។ បច្ចុប្បន្ន លោក Pita ត្រូវការសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាដែលសុទ្ធសឹងតែជា មនុស្សរបស់យោធាថៃ ដើម្បីអាចឡើងកាន់តំណែងជំនួសលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតរួមគ្នាមួយនៃរដ្ឋសភា និងព្រឹទ្ធសភាថៃដែលគ្រោងប្រព្រឹត្តទៅ នៅថ្ងៃទី១៣ ខែកក្កដា។

គួរបញ្ជាក់ថា ក្រុមចម្រុះដែលមានគណបក្សចំនួន ៨ចូលរួមក្រោមការដឹកនាំរបស់គណបក្ស Move Forward មានសំឡេងនៅក្នុងរដ្ឋសភា ៣១២អាសនៈ ប៉ុន្តែលោក Pita ត្រូវការសំឡេងគាំទ្ររួមគ្នាពីរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងហោច ៣៧៦សំឡេង ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី។ នៅឯព្រឹទ្ធសភាមានសមាជិក ២៥០រូប ដែលត្រូវបាន តែងតាំងអំឡុងការដឹកនាំដោយរបបយោធាថៃរបស់លោក ប្រាយុទ្ធ៕

Advertisement
Advertisement