Connect with us

Hi, what are you looking for?

ក្នុងស្រុក

គិតត្រឹមឆរមាសទី១ឆ្នាំ២០២៣កម្ពុជាជំពាក់បំណុលបរទេសជាង១០ពាន់លានដុល្លារ

ភ្នំពេញ : កម្ពុជាមានបំណុលសាធារណៈសរុប១០ ,២៧ ពាន់លានដុល្លារ។ ទំហំបំណុលនេះ គឺគិតមកទល់ឆមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះ កម្ពុជាជំពាក់ បំណុលបរទេសមានដល់ ១០,២ ៣ពាន់លានដុល្លារ ខណៈបំណុលក្នុងប្រទេសមានត្រឹម៤២,៤៥លានដុល្លារ។ នេះបើយោងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា​ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំណោមបំណុលដែលកម្ពុជាជំពាក់បរទសទាំង១០,២ ៣ ពាន់លានដុល្លារនេះ មាន៦៨៦៤.៣៥លានដុល្លារ ស្មើនឹង៦៧ភាគរយ គឺជាបំណុលទ្វេភាគី​ ខណៈ៣៣ ភាគរយទៀត គឺជាបំណុលពហុភាគី។

 ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា បន្តរៀប រាប់ថា កម្ពុជាជំពាក់ប្រទេសចិនច្រើនជាងគេដែលមានដល់ ៣ ៩៦២.៥០លានដុល្លារនៃបំណុលបរទេសសរុប។ បន្ទាប់ មកប្រទេសជប៉ុន គឺមាន ១​ ១៨៦.៩៥លានដុល្លារ​, កូរ៉េខាងត្បូង​មាន៥២០.១២ លានដុល្លារ ខណៈកម្ពុជា​ក៏ជំពាក់បារាំង៤៩៥.៤១ លានដុល្លារ ផងដែរ។ ជាមួយនេះ កម្ពុជាក៍មានបំណុលមរតក ចំនួន៦២០លានដុល្លារ។​

ក្រសួងសេដ្ឋកិច្ច​បានបញ្ជាក់ថា បំណុលមរតក​ សំដៅដល់បំណុលដែលបន្សល់ទុកដោយរដ្ឋាភិបាលជំនាន់មុន។ ក្នុងបរិការណ៍កម្ពុជា បំណុលមរតក គឺជាបំណុលដែលបានកើតឡើងមុនឆ្នាំ១៩៩៣។ ភាគច្រើននៃបំណុលទាំងនេះ ត្រូវបានចរចាដោះស្រាយជាមួយដៃគូរួចរាល់ ក្នុងនោះមួយចំនួនត្រូវបានទូទាត់ជាស្ថាពរ និងមួយចំនួនទៀត កំពុងត្រូវបានទូទាត់តាមនីតិវិធីសងក្នុងកិច្ចព្រមព្រៀង។ ដោយឡែកចំពោះបំណុលមរតកដែលនៅសេសសល់ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំបន្តដោះស្រាយជាមួយដៃគូឱ្យបានជ្រៈស្រឡះ។

 ងាកទៅមើលបំណុលពហុភាគីវិញ កម្ពុជា បានជំពាក់ធនាគារអភិវឌ្ឍអាស៊ី(ADB)ប្រមាណ ២ ១១១.០៣ លានដុល្លារ, ធនាគារពិភពលោក(WB) ៩៧៥លានដុល្លារ និងពហុភាគីផ្សេងៗមានក្នុងរង្វង់២៨០លានដុល្លារ ផងដែរ ៕

Advertisement
Advertisement