Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចខេត្តមណ្ឌលគិរីចាប់រថយន្តដឹកអ្នកដំណើរបង្កប់ឈើ

មណ្ឌលគិរី : សមត្ថកិច្ចព្រៃឈើខេត្តមណ្ឌលគិរីកាលពីព្រឹកថ្ងៃទី១០ កក្កដា នេះ បានឃាត់រថយន្តដឹកអ្នកដំ មួយគ្រឿងនៅលើកំណាត់ផ្លូវជាតិលេខ 76A ក្នុងក្រុងសែនមនោរម្យ បន្ទាប់ពីរកឃើញថា មានបង្កប់ ឈើប្រណិត។

តាមសេចក្ដីរាយការណ៍ថា រថយន្តនោះបានដឹកអ្នក ដំណើរចំនួន៤នាក់ពីស្រុកកោះញែក ក្នុងគោលដៅទៅកាន់ទីក្រុងភ្នំពេញ , តែដោយមានការសង្ស័យសមត្ថកិច្ចក៏តាមឃាត់ហើយឆែកឃើញមានលាក់ទុកឈើប្រណិតប្រភេទសុក្រំជាច្រើនបន្ទះ ។

ស្ត្រី និងបុរសក្នុងរូបនេះដែលគេចោទថា ជាម្ចាស់រថយន្តហ្វតដឹកឈើ

រថយន្ត និងឈើភ្លាមៗត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ។ ជាមួយគ្នាក៏មានការដឹងផងដែរថា រថយន្តហ្វត ដឹកអ្នកដំណើរដែលមានប្រភពចេញពីស្រុកកោះញែកមានចំនួន៧គ្រឿង និងមានស្ត្រីម្នាក់បុរសម្នាក់ជាថៅកែ ។ រថយន្តទាំងនោះគេដឹកមនុស្សគ្រាន់តែជាលេសប៉ុណ្ណោះ ដែលធាតុពិតគឺគេដឹកឈើ ។ ដូច្នេះដើម្បីកុំឲ្យយឺតយ៉ាវក្នុងការធ្វើដំណើរមុន នឹងហៅរថយន្តជិះបងប្អូនគួរតែពិចារណា ៕

 

Advertisement
Advertisement