Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រាយុទ្ធ ចង់លាចូលនិវត្តន៍

បាងកក៖ នាយករដ្ឋមន្រ្តីចាំផ្ទះ នៃប្រទេសថៃ គឺលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសជាសាធារណៈពីការចង់ចូលនិវត្តន៍​ពីតួនាទីនានា រួមទាំងបក្សនយោបាយផង បន្ទាប់ពីលោកឈានទៅកាន់តួនាទីជានាយករដ្ឋមន្ត្រីថៃតាមរយៈរដ្ឋប្រហារអស់ពេល៩ឆ្នាំ មកនោះ ។ នេះបើតាម AFP នៅថ្ងៃអង្គារ ទី១១ ខែ កក្កដា ឆ្នាំ២០២៣ នេះ ។

លោក ប្រាយុទ្ធ បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សលោកដូច្នេះថា «ចាប់ពីពេលនេះតទៅ ខ្ញុំចង់លាឈប់ពីនយោបាយ និង​លាលែងពីសមាជិកនៃគណបក្ស United Thai Nation Party»

យ៉ាងណាក៏ដោយលោក នឹងបន្តនៅជានាយករដ្ឋមន្រ្តីចាំផ្ទះ រហូតដល់ពេលរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងរួចរាល់។ លោក ប្រាយុទ្ធ បានក្លាយជាមេដឹកនាំនៃប្រទេសថៃជាលើកដំបូង កាលពីឆ្នាំ២០១៤ បន្ទាប់ពីធ្វើរដ្ឋប្រហារយោធា ផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោក ស្រី យីងឡាក់ ស៉ីណាវ៉ាត់។ ក្រោយមក លោកក៏បានក្លាយជាប្រមុខរដ្ឋាភិបាលស៊ីវិល បន្ទាប់ពីការ​បោះឆ្នោត សកលថៃឆ្នាំ២០១៩ ដែលជាលើកដំបូងគិតចាប់តាំងពីរដ្ឋប្រហារយោធា។

សូមបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ សភាថៃនឹងត្រូវរៀបចំការបោះឆ្នោតមួយ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ។ មេដឹកនាំគណបក្ស Move Forward ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោត គឺលោក ភីថា លឹមចារឿនរ៉ាត់ បានអះអាងថា លោកនឹងមានការគាំទ្រ គ្រប់ គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្រ្តី ៕

Advertisement
Advertisement