Connect with us

Hi, what are you looking for?

ក្នុងស្រុក

៦ខែគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៧៥៦នាក់ របួស២០៧២នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស ៧៥៦ នាក់បានស្លាប់ និង២០៧២ នាក់ទៀតរបួស ក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ។ នេះបើយោងតាមរបាយការណ៍ដែលចេញដោយអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ចំពោះមូលហេតុដែលបង្កគ្រោះថ្នាក់រួមមានល្មើសល្បឿន ៣៩ភាគរយ បើកបរមិនគោរពសិទ្ធិ ២៥ភាគរយ បត់ ១០ភាគរយ មិនប្រកាន់ស្តាំ ៩ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ កត្តាយានយន្ត ៤ភាគរយ ស្រវឹង ៣ភាគរយ ងងុយដេក ១ភាគរយ អាកាសធាតុ ១ភាគ រយ និងភ្លើងសញ្ញា ១ភាគរយ។

ក្នុងចំណោមអ្នកស្លាប់មានអ្នកជិះម៉ូតូចំនួន ៨១ ភាគរយ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៣ភារយ។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន ៤៥៨លើក ខេត្តព្រះសីហនុ ១២១លើក និងខេត្តពោធិ៍សាត់ ១០៤លើក ។

ចំនួនអ្នករងគ្រោះនេះបើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៦១លើក ស្មើ៤ភាគរយ (១ ៥៤៨/១ ៦០៩លើក) ចំនួនអ្នកស្លាប់ថយចុះ ១៨៦នាក់ ស្មើ២០ភាគរយ (៧៥៦/៩៤២នាក់) និងចំនួនអ្នករបួសថយចុះ ១៦៣នាក់ ស្មើ៧ភាគរយ (២.០៧២/២.២៣៥នាក់)។

សម្រាប់សកម្មភាពចរាចរណ៍លើផ្លូវល្បឿនលឿន ក្នុងឆមាសទី១នេះ មានយានយន្តឆ្លងកាត់សរុបចំនួនជិត២.៥លានគ្រឿង គ្រោះថ្នាក់កើតឡើង ១៤៣ ករណី (យប់៥២លើក) ខូចខាតយានចំនួន ១៤៨ គ្រឿង ស្លាប់ ០៣នាក់ របួស ៤៤នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨១% មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៣%៕

Advertisement
Advertisement