ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យ និងក្រុមការងាររបស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីម្នាក់ ដែលឈឺពោះសម្រាលកូនខ្លាំង នៅក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីខាងលើមានឈ្មោះ អិន ស្រីទូច អាយុ ២៩ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ស្រ្តីខាងលើត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕ ដោយ ដែនសមុទ្រ