Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាមដាក់ឡាយឡុង យន្តហោះកម្ពុជាដែលទុកចោល

យន្តហោះ Boeing 727-200 ធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Khmer Airlines ដែលគេទុក ចោលទៅលើវាស្មៅ នៃអាកាសយានដ្ឋាន ណយបៃហាណូយ

ហាណូយ : អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម កាលពីពេលថ្មីៗនេះបានប្រកាសលក់ឡៃឡុងយន្ត ហោះ Boeing 727-200 របស់កម្ពុជាដែលទុក ចោលនៅអាកាសយានដ្ឋានណយបៃហាណូយ ។ នេះបើយោងតាមសារព័ត៌មានវៀតណាម Dan Tri ។

យន្តហោះ Boeing 727-200 ធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Khmer Airlines ដែលគេទុក ចោលទៅលើវាលស្មៅ នៃអាកាសយានដ្ឋាន ណយបៃហាណូយ

យន្តហោះ Boeing 727-200 មានលេខ XU-RKJ ធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Khmer Air
lines របស់កម្ពុជា។ បន្ទាប់ពីចុះចតនៅព្រលាន ណយបៃហាណូយ យន្តហោះនេះបានជួបប្រទះបញ្ហាបច្ចេក ទេស ហើយត្រូវចតនៅទីនោះចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៧ ។

 រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជាបានប្រកាសថា អាជ្ញាប័ណ្ណប្រតិបត្តិការរបស់ក្រុមហ៊ុន Royal Khmer Airlines ត្រូវបានដកហូតដែលមានន័យថា យន្តហោះនេះត្រូវបានដកហូតសញ្ជាតិខ្មែរ។ កម្ពុជាបានស្នើឱ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិល វៀតណាមដោះ ស្រាយតាមច្បាប់វៀតណាម ៕

Advertisement
Advertisement