Connect with us

Hi, what are you looking for?

ក្នុងស្រុក

ភ្នំពេញ : ឯពិធីសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ កាលពីព្រឹកថ្ងៃទី ១៤ កក្កដា នេះ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការ សាងសង់វិមាននេះគឺបានធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជារាជធានីប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាព។

សម្តេច ហ៊ុន សែន បានថ្លែងដូច្នេះថា ៖ «ការសាង សង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ឆ្នាំ មកហើយនោះក្លាយជារាជធានីប្រវត្តិ សាស្ត្រប្រកបដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់»

បើតាមសម្ដេច ប្រជាជាតិខ្មែរ មានប្រវត្តិដ៏យូរលង់ ​និងមានសហប្រតិបត្តិការជិតស្និតរវាងបារាំង និងខ្មែរ តាម រយៈកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់បារាំង លើវិស័យចំនួន៥ គឺ៖ ទ័ពជើងទឹក, ទ័ពជើង គោក, រដ្ឋបាល, កាទូត និងបញ្ញវ័ន្ត។ សូមបញ្ជាក់ ថាសង្រ្គាមលោកលើកទី១ ចន្លោះពីឆ្នាំ១៩១៦ ដល់ឆ្នាំ១៩១៨បានធ្វើឲ្យយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងយ៉ាងហោចណាស់១៩៨ នាក់ស្លាប់ ៕

Advertisement
Advertisement