Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តមណ្ឌលគិរី ប្រដៅប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យបោះចោលចរិតច្រឡើសបើស

(រង្វង់មូលក្រហម) លោក យន់ សារ៉ោម កាន់ផ្គាក់ដេញតាមគំរាមសម្លាប់ប្រពន្ធ (រូបពាក់វ៉ែនតា) លោក យន់ សារ៉ោម

មណ្ឌលគិរី : អភិបាលខេត្តកណ្ដូរគីរីលោក ថង សាវុន កាលពីពេលថ្មីៗនេះបានចេញលិខិតមួយច្បាប់ ដោយប្រដៅធ្ងន់ៗទៅលើប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មណ្ឌលគិរីគឺលោក យន់ សារ៉ោម ឲ្យបោះបង់ចោលចរិតច្រឡើសបើស និងងាកមកស្គាល់អ្វីទៅជាក្រមសីលធម៌របស់មន្ត្រីរាជការស៊ីវិល ។

(រង្វង់មូលក្រហម) លោក យន់ សារ៉ោម កាន់ផ្គាក់ដេញតាម គំរាមសម្លាប់ប្រពន្ធ (រូបពាក់វ៉ែនតា) លោក យន់ សារ៉ោម

នៅក្នុងលិខិតណែនាំចុះថ្ងៃទី១២ ខេត្តកក្កដា ឆ្នាំ ២០២៣ ដែលទើបបែកធ្លាយ លោក ថង សាវុន បានលើកឡើងថា រដ្ឋបាលខេត្តមណ្ឌលគិរីបានពិនិត្យឃើញសកម្មភាពរបស់លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កន្លងមកបានប្រព្រឹត្តកំហុសឆ្គងក្នុងការងារ ក៏ដូចជាការទំនាក់ទំនងជាមួយមហាជនជាច្រើន ជាពិសេសនៅក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បានយកកាំបិតគំរាមកំហែងបំណងប្រើអំពើហិង្សា និងជេប្រមាថអាយុជីវិត លើស្ត្រីជាប្រពន្ធឈ្មោះ ហែម រុន ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនោរម្យ ខេត្តមណ្ឌល គិរី ។ ទង្វើទាំងឡាយនេះបានជះឥទ្ធិពលមិនល្អ ដល់ក្រមសីលធម៌ សុជីវធម៌ជាមន្ត្រីរាជការ និងថ្នាក់ដឹកនាំដែលផ្ទុយពីច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងស្ថានភាពបែបនេះរដ្ឋបាលខេត្តមណ្ឌលគិរី បានធ្វើ ការណែនាំដល់លោក យន់ សារ៉ោម ឱ្យពិនិត្យកែតម្រូវសកម្មភាពដែលបានប្រព្រឹត្តកំហុសឆ្គងកន្លងមក ហើយកែប្រែខ្លួនឲ្យក្លាយជាមន្ត្រី ជាថ្នាក់ដឹកនាំប្រកបដោយក្រមសីលធម៌ គុណធម៌ សាមគ្គីទូលំទូលាយក្នុងការងាររាជការ ក៏ដូចជាជាមួយមហាជន ឲ្យបានឆាប់រហ័សតាម ដែលអាចធ្វើបាន ៕

Advertisement
Advertisement