Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួង នឹងចាត់វិធានការច្បាប់ប្រឆាំងម្ចាស់ក្រុមហ៊ុន ដែលមិនអនុញ្ញាតឲ្យកម្មករឈប់សម្រាកដើម្បីចូលរួមបោះឆ្នោត

ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលប្រជាជីវៈ កាលពីថ្ងៃទី ១៨ កក្កដា ម្សិលមិញ បានព្រមានចាត់វិធានការច្បាប់ចំពោះម្ចាស់ក្រុមហ៊ុន ឬ ម្ចាស់អាជីវកម្មទាំងឡាយណា ដែលមិនអនុញ្ញាតឲ្យកម្មករនិយោជិតរបស់ខ្លួនបានឈប់សម្រាក ដើម្បីចូលរួមបោះ ឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិ ទី៧ នៃរដ្ឋសភា ។

លោក អ៊ិត សំហេង បានបញ្ជាក់ថា ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្នុងដែនអនុវត្ត នៃច្បាប់ស្តីពីការងារ រួមមាន សិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ ត្រូវតែអនុញ្ញាតឱ្យ បងប្អូនកម្មករនិយោជិត បានឈប់ សម្រាកពីការងារចំនួន ៣ថ្ងៃ ជាកំហិត គឺនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាល ទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកថា ក្រុមអធិការការងារថ្នាក់ក្រសួង និងថ្នាក់មន្ទីររាជធានី ខេត្ត ទាំងអស់ នឹងចុះត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចឈប់សម្រាកនេះយ៉ាងម៉ឺងម៉ាត់។ ក្នុងករណី រកឃើញការបំពានកាតព្វកិច្ចនេះ ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន ។

ជាមួយគ្នាលោករដ្ឋមន្ត្រីក៏បានធ្វើការណែនាំផងដែរដល់បងប្អូនកម្មករនិយោជិតបើមានការហាមប្រាមសូមផ្ដល់ព័ត៌មានមកក្រសួងជាបន្ទាន់ តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ឬខ្សែទូរសព្ទបន្ទាន់១២៩៧ ៕

Advertisement
Advertisement