Connect with us

Hi, what are you looking for?

ក្នុងស្រុក

យុទ្ធនាការឃោសនារកសំឡេងឆ្នោត ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣

ព្រះសីហនុ៖ ថ្ងៃនេះគឺជាថ្ងៃបិទបញ្ចប់នៃការឃោសនារកសំឡេងឆ្នោតពីគ្រប់បណ្ដាគណបក្សនានា ក្នុងការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

នាឱកាសនេះ លោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមណ្ឌលបោះឆ្នោតខេត្តព្រះសីហនុ មានគណបក្សនយោបាយ៦ ដែលបានធ្វើសកម្មភាពឃោសនារកសំឡេងបោះឆ្នោតនៅខេត្តព្រះសីហនុ ឃើញថាមានតែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេក្នុងចំណោមគណបក្សនយោបាយទាំង១២ ដែលបានចុះបញ្ជីនៅគណៈកម្មការជាតិរៀបចំការបោះឆ្នោតក្នុងខេត្តព្រះសីហនុ ដោយតាមស្នាក់ការនីមួយៗមានការចូលរួមពីសមាជិកសមាជិកា ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមជាច្រើនពាន់នាក់ផងដែរ។

ចំពោះគណបក្សទាំង៦ ដែលបានធ្វើសកម្មភាពនោះរួមមាន៖

១. គណបក្សប្រជាជនកម្ពុជា (ធ្វើសកម្មភាពជួបប្រជុំ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត ចាក់មេក្រូនៅទីស្នាក់ការ ចាក់មេក្រូចល័ត)

២.គណបក្សយុវជនកម្ពុជាចាក់មេក្រូចល័ត

៣.គណបក្សឯកភាពជាតិខ្មែរ ចាក់មេក្រូនៅទីស្នាក់ការបក្ស

៤.គណបក្សហ៊្វុនស៊ិនប៉ិច ចាក់មេក្រូនៅទីស្នាក់ការបក្ស

៥.គណបក្សសញ្ជាតិកម្ពុជា ចាក់មេក្រូនៅទីស្នាក់ការបក្ស

៦.គណបក្សខ្មែររួបរួមជាតិ ចាក់មេក្រូនៅទីស្នាក់ការបក្ស

ចំណែកគណបក្សផ្សេងទៀត (៦ គណបក្ស) មិនមានសកម្មភាពឡើយ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement