Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ត្រីដែលជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោសក្រឡាស់ចោទប៉ូលិសធ្វើឲ្យរលូតកូន

ស្ត្រីជាជនសង្ស័យឈ្មោះ គាំ ច

មណ្ឌលគិរី ៖ ស្ត្រីម្នាក់ដែលរងការចោទពីបទលួចមានស្ថានទម្ងន់ទោស ក្រឡាស់ចោទប៉ូលិសថា បានធ្វើឲ្យរលូតកូន អំឡុងការនាំខ្លួនដ៍ប្រទ្រុសប្រទ្រះមួយកាលពីថ្ងៃទី ២៩ កក្កដាឆ្នាំ ២០២៣ ។

ស្ត្រីជាជនសង្ស័យឈ្មោះ គាំ ច័ន្ទណា

ស្ត្រីជាជនសង្ស័យឈ្មោះ គាំ ច័ន្ទណា អាយុ៤២ឆ្នាំ មានទីលំនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ជាប់ ចោទពីបទលួចមានស្ថានទម្ងន់ទោស ទាក់ទងការលើក គ្នាទៅគាស់យកក្ដារផ្ទះអ្នកដទៃ ប្រព្រឹត្តកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាច្រើនដង ឱ្យស្ត្រីជាជនសង្ស័យចូលខ្លួនមកបំភ្លឺចំពោះសំណុំរឿងនេះ តែជនសង្ស័យបានគេចវេះរហូត ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៣ ទើបសមត្ថកិច្ចនគរបាលដែលជានារី សម្រេចនាំខ្លួនជនសង្ស័យ តាមរយៈដីកាបញ្ជាឲ្យចូលខ្លួន ។

ជាមួយការនាំខ្លួន អ្វីដែលគួរភ្ញាក់ផ្អើលនោះគឺស្ត្រីរូបនេះបានចោទសមត្ថកិច្ចថា បានធ្វើឲ្យខ្លួនរលូតកូនហើយបានអំពាវនាវរកយុត្តិធម៌ ។ ប៉ុន្តែបើតាមប្ដីរបស់ស្ត្រីជាជនសង្ស័យថា កូនខ្លួនបានរលូតតាំងតែពី២ខែ មុនមកម៉្លេះ ។ ដូច្នេះអ្វីដែលបានលើកឡើងដោយស្ត្រីរូបនេះ គឺជាការ បញ្ជាក់ឲ្យឃើញពីចេតនាទុច្ចរិតថ្មីមួយទៀត ក្នុងគោលដៅមូលបង្កាច់កិត្តិយសមន្ត្រីមានសមត្ថកិច្ច ។

យ៉ាងណាក៏ដោយស្ត្រីជាជនសង្ស័យខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធធនាគារជាបណ្ដោះ អាសន្នហើយ កាលពីល្ងាចថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Advertisement
Advertisement