Connect with us

Hi, what are you looking for?

អន្តរជាតិ

របបយោធាលើកលែងទោសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៥ សម្រាប់លោកស្រី អោងសាន ស៊ូជី

លោកស្រី អោងសាន ស៊ូជី ដែលត្រូវបានរបបយោធាប្លន់អំណាច

ណៃពិដោ ៖ របបគ្រប់គ្រងយោធាតុមីយ៉ាន់ម៉ាបាន សម្រេចលើកលែងទោសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៥ ដល់អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ប៉ុន្តែលោកស្រីនៅតែបន្តជាប់បទចោទចំនួន១៤ផ្សេងទៀត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣។

លោកស្រី អោងសាន ស៊ូជី ដែលត្រូវបានរបបយោធាប្លន់អំណាច

ការប្រកាសនេះ គឺជាផ្នែកមួយ នៃការលើកលែងទោសដល់ទណ្ឌិតជាង ៧ពាន់នាក់ ក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ឱកាសនៃពិធីបុណ្យចូលវស្សា។ មន្រ្តីច្បាប់មួយរូប បាននិយាយថា លោកស្រី ស៊ូជី ទំនងជាមិនអាចត្រូវបានដោះលែងនោះទេ ទោះជាមានការលើកបទចោទមួយចំនួនក្តី។

គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួន បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់ចេញពីអំណាច លោកស្រី ស៊ូជី ត្រូវបានតុលាការ យោធា កាត់ទោសឲ្យជាប់ពន្ធនាគារយៈពេល ៣៣ឆ្នាំ ក្រោមបទចោទប្រកាន់ចំនួន ១៩ រាប់ចាប់តាំងពីអំពើពុករលួយ រហូតដល់ការបំពានច្បាប់រឹតត្បិតជំងឺកូវីដ ១៩។ ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១មក គេបានឃើញ លោកស្រី ស៊ូជី តែម្តងគត់នៅបន្ទប់សវនា ការរបស់តុលាការយោធា ក្នុងរដ្ឋធានីណៃពិដោ (Naypyidaw) តាមរយៈសន្លឹករូបថតដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ កាលពីសប្តាហ៍មុន លោកស្រី ទើបតែត្រូវបានផ្លាស់ពីការជាប់ឃុំក្នុងពន្ធនាគារ ទៅកាន់ការជាប់ឃុំក្នុងផ្ទះវិញ៕

Advertisement
Advertisement