Connect with us

Hi, what are you looking for?

ក្នុងស្រុក

តុលាការសម្រេចឃុំខ្លួនអតីតអភិបាលស្រុកអូររាំង រឿងចេញសែកស្អុយ និងលួចកាន់កាប់អចលនទ្រព្យអ្នកដទៃ

លោក នង ទុណ្ណារី អតីតអភិបាលស្រុកអូររាំងដែលរងការចោលពីបទចេញសែកស្អុយនិងលួចកាន់កាប់អចលនទ្រព្យអ្នកដទៃ

មណ្ឌលគិរី៖  សាលាដំបូងខេត្តមណ្ឌលគិរីនាថ្ងៃទី ០១ សីហា នេះបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នអតីតអភិបាលស្រុកអូររាំងពីបទថា បានចេញសែកស្អុយ ឬមូលប្បទានបត្រ​(ពុំមានសាច់ប្រាក់) និងលួចកាន់កាប់អចលនទ្រព្យអ្នកដទៃ ។

លោក នង ទុណ្ណារី អតីតអភិបាលស្រុកអូររាំងដែលរងការចោលពីបទចេញសែកស្អុយ និងលួចកាន់កាប់អចលនទ្រព្យអ្នកដទៃ

ជនសង្ស័យឈ្មោះ នង ទុណ្ណារី ត្រូវបានសមត្ថកិច្ចកង រាជអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃ៣០ កក្កដា ចុងខែកន្លងទៅពាក់ព័ន្ធបទចោទប្រកាន់ខាងលើ ។

លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្ត មណ្ឌលគិរី បានបញ្ជាក់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិការទូទាត់ ការចេញសែកស្អុយឬ​ មូលប្បទានបត្រ​(ពុំមានសាច់ប្រាក់) ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី២លានដល់៦លានរៀល និងត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ , នេះដោយមិនទាន់គិតដល់ កាតព្វកិច្ចទូទាត់សងចំនួនប្រាក់ នៃឧបករណ៍អាចជួញ ដូរបាននោះទៅជនរងគ្រោះផង ៕

Advertisement
Advertisement