Connect with us

Hi, what are you looking for?

ក្នុងស្រុក

តុលាការសម្រេចឃុំខ្លួនពលរដ្ឋ២នាក់ ដែលផុសវីដេអូធ្វើឲ្យប៉ះពាល់កិត្តិយសនាយករដ្ឋមន្ត្រី និងកូន

ជនសង្ស័យទាំងពីរនាក់ដែលរងការចោទប្រកាន់ពីបទ "ញុះញង់

ភ្នំពេញ ៖ តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី០១ សីហាម្សិលមិញ បានសម្រេចឃុំខ្លួនពលរដ្ឋខ្មែរ២ នាក់ដែលបានផុសវីដេអូតាមបណ្ដាញសង្គមធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត អនាគតនាយករដ្ឋមន្ត្រីកម្ពុជា ។

ជនសង្ស័យទាំងពីរនាក់ដែលរងការចោទប្រកាន់ពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងប្រមាថ”

ជនសង្ស័យទី១ . ឈ្មោះ ឌី សូរនាត ភេទស្រី អាយុ ៣៩ឆ្នាំ អតីតបុគ្គលិកធនាគារភ្នំពេញ រស់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលបាននិយាយធ្វើឲ្យប៉ះពាល់ដល់លោក ហ៊ុន ម៉ាណែត ។
ទី២ . ឈ្មោះ ភី អ៊ួក អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មុខរបរចុងភៅ រោងចក្រ TOP SUMMIT GAR MENT ។ ជននេះបានកាត់តរូប និងសំឡេងសម្តេចហ៊ុន សែន ខុសពីការពិតនាំឲ្យមានយល់ច្រឡំ ។

ពួកគេដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីចុងខែកក្កដា កន្លងទៅត្រូវបានតុលាការចោទប្រកាន់ពីបទ
«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​ និងបទប្រមាថ» ។ យ៉ាងណាក៏ដោយម្ដាយជនសង្ស័យឈ្មោះ ឌី សូរនាត បាននិយាយនៅក្នុងឃ្លីបវីដេអូ ដែលផុសនៅលើបណ្ដាញសង្គមថា កូនស្រីរបស់គាត់មានជំងឺសរសៃប្រាសាទ២ឆ្នាំមកហើយ ហើយបានស្នើសុំឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត មេត្តាអត់ឱន ៕

Advertisement
Advertisement