Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញសពនារីដែលបាត់ខ្លួនហើយ

កំពត ៖ ដោយចំណាយពេល៤ថ្ងៃ ទីបំផុតទៅសពនារីរងគ្រោះក្នុងករណីជំនន់ទឹកភ្លៀងនិងខ្យល់កន្ត្រាក់ត្រូវបានសមត្ថកិច្ចរកឃើញហើយកាលពីព្រឹកថ្ងៃទី ២ សីហា នេះ ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុត្រង់ចំណុចទឹកធ្លាក់ឱម៉ាល់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា «ក្រោយប្រើពេលរុករកអស់រយៈពេល៤ថ្ងៃ នៅពេលនេះសពនារីរងគ្រោះកម្លាំងសមត្ថកិច្ចបានរកឃើញហើយ នៅចម្ងាយពីកន្លែងកើតហេតុប្រមាណជាង២០០ម៉ែត្រ»។

សូមបញ្ជាក់ថា ដោយសារភ្លៀងខ្លាំង ខ្យល់កន្ត្រាក់កាល ពីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ បានធ្វើឲ្យនារី៣នាក់ដែលបោះតង់នៅចំណុចទឹកធ្លាក់ឱម៉ាល់  ខ្ទាតចេញពីទីតាំងតាមកម្លាំងទឹក ។ ក្រោយកើតហេតុ សមត្ថកិច្ចបានរកឃើញនារី២នាក់ ជាប់នៅក្នុងតង់ ដោយក្នុងនោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ៕

Advertisement
Advertisement