Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកស៊ីឈ្នួលស្ដារអណ្ដូង២នាក់ស្លាប់ក្នុងអណ្ដូង

ព្រៃវែង ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសជាអ្នកស៊ីឈ្នួលស្ដារអណ្ដូង២នាក់ បានស្លាប់ក្នុងអណ្ដូង គ្រាដែលពួក គាត់ត្រូវបានជួលឱ្យទៅស្ដារ និងបន្ថែមលូអណ្ដូង ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែសីហាឆ្នាំ ២០២៣ នៅចំណុចភូមិស្គាក្តី ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

ជនរងគ្រោះមានឈ្មោះ ជ្រឿន ដេន អាយុ ៤៣ ឆ្នាំ និងឈ្មោះ ធន់ សារ៉េន អាយុ ៥៤ ឆ្នាំ ។ អ្នកទាំងពីរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។

ក្រោយការត្រួតពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថា ពួកគេអាចស្លាប់ដោយសារតែអណ្ដូងជ្រៅ និងកង្វះអុកស៊ីសែន ៕

 

Advertisement
Advertisement