Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្ត្រីថា មេដឹកនាំជំនាន់ចាស់ នឹងមិនព្យាយាមជះឥទ្ធិលដល់ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថ្មីទេ

ភ្នំពេញ : ម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ ថា ថ្នាក់ដឹកនាំជំនាន់ចាស់ នឹងមិនព្យាយាមជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថ្មី និងបណ្តារដ្ឋមន្ត្រីនានានោះឡើយ។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នាព្រឹកថ្ងៃទី៣ ខែសីហា។

ប្រមុខរដ្ឋាភិបាលដែលនឹងត្រូវចាកចេញពីតំណែងនានាថ្ងៃទី២២ ខែសីហា បានអះអាងថា សម្តេច និងថ្នាក់ដឹក នាំជំនាន់ចាស់ ផ្តល់នូវឯករាជ្យភាពគ្រប់គ្រាន់លើការ សម្រេចចិត្តរបស់រដ្ឋាភិបាលថ្មី ប៉ុន្តែដើរតាមគោល នយោបាយគណបក្សដែលបានសន្យាជាមួយម្ចាស់ឆ្នោត។

សម្តេច ហ៊ុន សែន បានរំលឹកពីបទពិសោធន៍របស់ខ្លួន ពេលធ្វើនាយករដ្ឋមន្ត្រីដំបូងៗ ដោយមិនតម្រូវឱ្យមាន ការចូលលូកលាន់លើការសម្រេចចិត្ត ឬរង់ចាំតែសុំយោ បល់នោះឡើយ៕

 

Advertisement
Advertisement